ស្ថានទូតអង់គ្លេស នៅក្នុងប្រទេស វៀតណាមបានស្នើទទួលអាកាសយានិកត្រឡប់ទៅស្រុកវិញតាមជើងហោះហើរVietNam Airlines នាថ្ងៃទី១២ ខែកក្កដា ។ នៅក្នុងលិខិត ស្នើសុំ ស្ថានទូតអង់គ្លេសបានអរគុណយ៉ាងខ្លាំង ដល់គ្រូពេទ្យវៀតណាម ដែលបានខិតខំព្យាបាលអ្នកជំងឺកូវីដ-១៩ទី៩១នៅក្នុងប្រទេសនេះ។ ស្ថានទូតអង់គ្លេសបានស្នើដល់ភាគីវៀតណាមវាយតម្លៃ ពីស្ថានភាពសុខភាព របស់អ្នកជំងឺតើអាចធ្វើដំណើរតាមជើងហោះហើរបានដែរឬទេនៅពេលខាងមុខ។
ពេលវេលាដែលស្ថានទូតអង់គ្លេសស្នើគឺថ្ងៃទី១២ខែកក្កដា ចំណែកប្រាក់ចំណាយព្យាបាល ស្ថានទូតបានបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងអ្នកជំងឺនឹងចំណាយប្រាក់សង ហើយអ្នកជំងឺទៅកាន់ប្រទេសអង់គ្លេសវិញក៏មានគ្រូពេទ្យវៀតណាមទៅជាមួយផងដែរ។ ពេលទៅដល់អង់គ្លេស នឹងមានក្រុមគ្រូពេទ្យអង់គ្លេសនិងជួយបន្តទៀត។
បច្ចុប្បន្នអាកាសយានិកអង់គ្លេសកំពុងតែព្យបាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ចឺរី (Cho Ray ) ប្រទេសវៀតណាម ដោយមានស្ថានភាពសុខភាពល្អប្រើសរជាងមុន ។
កន្លងមក ក្រុមហ៊ុនធានារ៉ាប់រងក៏បានសងប្រាក់ ៣,៥ ពាន់លានដុង (ប្រមាណ១៥ម៉ឺនដុល្លារ)ដែលជាថ្លៃព្យាបាលក្នុងរយៈពេលពីថ្ងៃទី១៨ខែមីនាដល់ថ្ងៃទី២២ខែឧសភា។ ក្រៅពីនេះក្រុមហ៊ុនធានារ៉ាប់រងនិងបន្តសងថ្លៃព្យាបាលនាពេលខាងមុខ៕
ដោយ៖ធី រីណា