ព័ត៌មានទាន់ហេតុការណ៍៖

លោក​ សេង​ សុវណ្ណារ៉ា​ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន​ ពាក់ព័ន្ធករណីរំលោភដីរដ្ឋ១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ភ្នំពេញ៖ក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ​ លោក​ សុង​ ប៉ុណ្ណារិទ្ធ​ ចៅនៅព្រលប់ថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០២០​ នេះ​ សម្រេចឃុំខ្លួនលោក​ សេង​ សុវណ្ណារ៉ា​ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​ ដាក់ពន្ធនាគារបណ្តោះអាសន្ន​ ចោទប្រកាន់ចំនួន៤បទល្មេីស​ ពាក់ព័ន្ធករណីរំលោភដី១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី​ ។

លោក​ គុជ​ គឹមឡុង​ អ្នកនាំពាក្យអយ្យការអមសាលដំបូងរាជធានីភ្នំពេញ​ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញសង្គម​ Telegram ថា​ លោក​ សេង​ សុវណ្ណារ៉ា​ ត្រូវបានចោទប្រកាន់ចំនួន៤បទល្មេីស​ គឺ​ បទឆបោកមានស្ថានទម្ងន់ទោស​ បទកាន់កាប់អាវុធគ្មានលិខិតអនុញ្ញាត​ បទសំឡុតកុំអោយមានការប្តឹងផ្តល់​ និង​ បទរំលោភទ្រព្យសម្បត្តិសាធារណៈ​ ។

លោក​ សេង សុវណ្ណារ៉ា អាយុ៥៣ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ តែបច្ចុប្បន្នលោកមានដីធ្លី ធ្វើស្រែចំការរាប់សិបហិកតានៅខេត្តមណ្ឌលគិរី ។

គួររំលឹកថា​ លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩​ កន្លងទៅ​ ចេញព្រះរាជក្រឹត្យមួយ បញ្ចប់មុខតំណែងជាផ្លូវការហើយ យោងតាមសេចក្តីក្រាបបង្ខំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

លោក សេង សុវណ្ណារ៉ា អាចមានការជាប់ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិ

អន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕

ដោយ៖ចេស្ដា


ចែករំលែក៖