ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងលោកស្រី ទេព រង្សុី ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានអញ្ជេីញប្រគេនទៀនវស្សា ដល់វត្តចំនួន ៩ វត្ត ក្នុងនោះ ឃុំល្វេ ៥ វត្ត និង ឃុំ ពាមប្រធ្នោះ ៤ វត្ត ស្រុកកោះសូទិន ខេត្តកំពង់ចាម នាវត្តពោធិវង្សជំនីក ឃុំពាមប្រធ្នោះ ។
សម្រាប់ទេយ្យទាន និងបច្ច័យដែល លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្សុី បានធ្វេីការប្រគេនដល់វត្តទាំង ៩ គឺក្នុងមួយវត្ត ៗ រួមមាន:
១. ទៀនវស្សា ១គូ
២. សាដក ១គូ
៣. អង្ករ ១០០ គីឡូ
៤. មី ៣ កេសតូច
៥. ត្រីខ ៥០ កំបុង
៦. ទឹកសុទ្ធ ២ កេស
៧. ទឹកសណ្តែក ២ កេស
៨. ម៉ាស់ក្រណាត់ ២០
៩. បច្ចយ័សម្រាប់ចង្ហាន់លោកក្នុងវស្សា ៥០ មុឺនរៀល
១០. បច្ចយ័បួន ២០ មុឺនរៀល
១១. គណកម្មការអាចារ្យ ១០ មុឺនរៀល
១២. គណកម្មការលោកយាយជី ១០ មុឺនរៀល៕
ដោយ៖សហការី