ព័ត៌មានទាន់ហេតុការណ៍៖

បាណន់​ ប្រាសាទ​កំពូល​ប្រាំ​ខ្ពស់​ត្រដែត​​លាក់​ខ្លួន​លើ​កំពូល​ភ្នំ​ធម្មជាតិ​

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រាសាទ​ភ្នំ​បាណន់​ស្ថិត​នៅ​ក្នុង​ភូមិ​បាណន់ ឃុំកន្ទឺរ២ ស្រុក​បាណន់ ខេត្ត​បាត់ដំបង តាម​បណ្ដោយ​ដង​ស្ទឹង​សង្កែ មាន​ចម្ងាយ​២២គ.ម​ ខាងត្បូង​ទី​រួម​ខេត្ត​បាត់ដំបង។​​​ ​បាណន់​ជា​ប្រាសាទ​ភ្នំ ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ធម្មជាតិ​មាន​កម្ពស់​៨១​ម៉ែត្រ​។​

ប្រាសាទ​នេះ​មាន​ក្បាច់​រចនា​លាយ​ចំរុះ​គ្នា​ជា​ច្រើន​រចនាបថ​ គឺ​ពី​សតវត្សទី៩ រហូត​ដល់​ចុង​សតវត្ស​ទី​១៣​នៃ​គ.ស។​ ក្បាច់រចនា​ឃើញ​មាន​ច្រើន​ជាង​គេ​គឺ​រចនាបថ​បាយ័ន​នៅ​សតវត្ស​ទី១៣ ស្ថិត​ក្នុង​រាជ្យ​ព្រះបាទ ជ័យវរ្ម័នទី៧។​

ភ្នំ​បាណន់​សព្វថ្ងៃ​នៅ​សល់​តួ​សំខាន់​កណ្ដាល ក្លោង​ទ្វារ​ប្រចាំ​ទិស​ទាំង​៤ មួយ​ផ្នែក​តូច​នៃ​កំពែង​ខាង​កើត និង​នៅ​សល់​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ជ្រុង​នៃ​ទិស ពាយ័ព្យ។ ដោយសារ​កត្តា​អាយុ​កាល កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស ប្រាសាទ​ភ្នំ​បាណន់​បាន​រង​ការ​ខូចខាត ជា​ច្រើន ជា​ពិសេស​នៅ​ក្នុង​សម័យ​សង្គ្រាម​។
បច្ចុប្បន្ននៅជិតប្រាសាទ​កំពូល​ប្រាំ​ខ្ពស់​ត្រដែត​​លាក់​ខ្លួន​លើ​កំពូល​ភ្នំ​ធម្មជាតិ​នេះ មានក្រុមហ៊ុនក្នុងស្រុកមួយ បានរៀបចំជារមណីយដ្ឋានកម្សាន្ត តាមជើងភ្នំ ដោយជិះរថភ្លើងកែច្នៃ ទស្សនាព្រៃភ្នំ ដ៏ខៀវស្រង៉ាត់ និងការតុបតែងជាផ្ទះបុរាណ ជនជាតិ ដោយការទាក់ទាញបំផុត៕ដោយ៖សិលា


ចែករំលែក៖