ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរនៅម៉ាឡេស៊ីសូមគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលតែងតែគិតអំពីសុខទុក្ខប្រជាពលរដ្ឋ ទោះនៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេស។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងក្រុមការងារស្ថានទូត បានចុះសួរសុខទុក្ខដោយផ្ទាល់ដល់កន្លែងស្នាក់នៅរបស់ពលករកម្ពុជា ដោយបាននាំយកនូវអំណោយជាកញ្ចប់ស្បៀងអាហារដែលជាជំនួយសង្គ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូត ទៅចែកជូនប្រជាពលករចំនួន៣០គ្រួសារ ដែលជួបការខ្វះខាតនៅក្នុងរដ្ឋ នេហ្គ្រី សឹមប៊ីឡាន (Negri Sembilan) ដែលមានចម្ងាយជិត១០០គម ពីទីក្រុងគូឡាឡាំពួ។
លោកឯកអគ្គរាជទូត បានពាំនាំនូវការសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងរស់នៅ និងប្រកបការងារផ្សេងៗនៅក្នុងប្រទេសម៉ាឡេស៊ី។
ប្រជាពលរដ្ឋសូមគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតអំពីសុខទុក្ខប្រជាពលរដ្ឋ ទោះនៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេស។
ក្នុងអំឡុងពេលនៃការរាត្បាតនៃជំងឺកូវីដ១៩ និងការដាក់ប្រទេសឱ្យស្ថិតក្រោមការរិតត្បិតការធ្វេីដំណេីររយ:ពេលជាង៣ខែមកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូត រួមជាមួយសប្បុរសជន និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បាននាំយកជំនួយស្បៀងអាហារ និងសម្ភារ:អានាម័យដូចជាម៉ាស ទឹកអាល់កុលលាងដៃ និងឱសថ ចែកជូនប្រជាពលរដ្ឋយេីងនៅតាមបណ្តារដ្ឋនានានៅក្នុងប្រទេសម៉ាឡេស៊ី បានចំនួន 2,630 គ្រួសារ (ជាង៦០០០នាក់)៕សហការី