ភ្នំពេញ៖ រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរជនជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបផ្សេងទៀត នឹងអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តឡើងអគារទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជា។
វិធីសូត្រមន្តឡើងអាគាថ្មីនេះ គឺប្រារព្ធឡើងចំនឹងថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១- ២៨ មិថុនាឆ្នាំ២០២០)។ អគារថ្មីនៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាពោរពេញដោយប្រណិតភាព និងធំយ៉ាងស្កឹមស្កៃកណ្តាលរាជធានីភ្នំពេញក្នុងយុគ្គសម័យនៃការអភិវឌ្ឍដ៏រុងរឿងនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។ វត្តមានថ្មីនៃអគារទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នឹងក្លាយទៅជាកន្លែងប្រតិបត្តិការងារដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល និងទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាជាតិ និងប្រជាជនកម្ពុជា៕ដោយ៖សិលា