សារព័ត៌មាន TTXVN នៅថ្ងៃទី២៨ ខែមិថុនាបានផ្សាយថា នៅរដ្ឋ វីចទ័ររៀ របស់អូស្ត្រាលី នាព្រឹកថ្ងៃទី ២៨ ខែមិថុនា បានរកឃើញមានអ្នកឆ្លងកូវិីដ-១៩ដល់ទៅ៤៩នាក់ ក្នុងនោះមាន១៩នាក់មិនដឹងពីប្រភពបណ្តាលឲ្យឆ្លងនោះឡើយ។
វិចទ័ររៀ គឺជាររដ្ឋតែមួយគត់នៅក្នុងប្រទេសអូស្ត្រាលី ដែលមានករណីឆ្លងកូវីដ-១៩កើតឡើង ក្នុងរយៈពេល២សប្តាហ៍កន្លងមក។ មន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា ចំនួនអ្នកឆ្លងនិឹងថយចុះក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត ។ រដ្ឋវិចទ័ររៀបានរិឹតត្បិត ហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នា។
អភិបាលរដ្ឋវិចទ័ររៀ លោកDaniel Andrews បានប្រកាសថា នឹងអនុម័តច្បាប់ដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសម្រាប់អ្នកដែលចូលមកពីខាងក្រៅ ហើយក្នុងរយៈពេលនោះនឹងត្រូវធ្វើតេស្តយ៉ាងតិចពីរលើកក្នុងពេល១៤ថ្ងៃដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ពិតជាមិនបានឆ្លងកូវីដ-១៩ ពិតប្រាកដមែន។
លោកDaniel Andrews បានបន្តទៀតថា មានពលរដ្ឋដល់ទៅ៧៨០ពាន់នាក់បានធ្វើតេស្តរកកូវីដ-១៩នៅក្នុងរដ្ឋវិចទ័ររៀចាប់តាំងពីថ្ងៃទី១ខែមករាមកទល់ថ្ងៃទី២៨ខែមិថុនា។
ចំណែករដ្ឋញូវសាវវែលវិញ ក្នុងរយៈពេល២៤ម៉ោង ក៏បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣នាក់ផងដែរ ភាគច្រើនចូលមកពីខាងក្រៅ។ គិមកដល់ថ្ងៃទី២៨ ខែមិថុនាអូស្ត្រាលីមានអ្នកឆ្លងកូវីដ-១៩ ចំនួន៧.៦៨៦នាក់ និងស្លាប់១០៤នាក់៕ដោយ៖ធី រីណា