ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងបំពេញមហាព្រះរាជកុសល

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃ ៨កើត ខែអាសាឍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើង ស្ដេចយាងបំពេញមហាព្រះរាជកុសលក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យដែលជាព្រះរាជសទ្ធាដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរៀបចំឡើងយ៉ាងឧឡារិកនៅព្រះមហាប្រាសាទខេមរិន្ទ្រព្រះបរមរាជវាំង។
សូមបញ្ជាក់ថា៖ ព្រះរាជពិធីបុណ្យសិតទៀនវស្សា ព្រះរាជទ្រព្យក្នុងឆ្នាំនេះ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូងព្រះបាទសម្ដេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជ សទ្ធាដ៏ខ្ពង់ខ្ពស់ក្រៃលែង ដែលបានកសាងទៀនវស្សាព្រះរាជទ្រព្យចំនួន ១២ដើម និងគ្រឿងបរិក្ខារទៀន មានផ្កាទៀនចំនួន ១៤២ដើមធូប ១២ដើម ទៀនសុទ្ធ ៦០ដើម លាង ៧កញ្ចប់ទេយ្យវត្ថុ ២៨កញ្ចប់ ប្រេងកាត៦៣លីត្រ ប្រេងដូង២៤លីត្រ ទឹកក្រូច ១៦កេស ទឹកបរិសុទ្ធ ៤៤កេស មី ៤៤កេស និងអង្ករចំនួន ៣៧បាវ ស្មើនឹង ១៨៥០ គីឡូក្រាម ព្រមទាំងបច្ច័យជាច្រើន៕

សហការី


ចែករំលែក៖