ព័ត៌មានទាន់ហេតុការណ៍៖

ភរិយាលោក ស សុខា បង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក៖ យើង​នឹង​ស្វែងរក​ជនបង្កដែលបើក​បុកកីឡាករបាល់ទាត់របស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្លិបបាល់ទាត់វិសាខាលោកស្រី កែ សួនសុភី ដែលគេស្គាល់ថាជាភរិយាលោក សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាបានសេសេរលើបណ្ដាញហ្វេប៊ុផ្លូវការរបស់ខ្លួន ដែលមានឈ្មោះថា​«Sophy Ke»​ថា លោកស្រី  «​យើងនឹងស្វែងរកអ្នកបុកហើយរត់​!» ខណៈដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យកីឡាករឈ្មោះ ទៀត គឹមហេង រងរបួសធ្ងន់ និងយុវតីម្នាក់ស្លាប់ កាលពីយប់រំលងអធ្រាត្រថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២០

ការសរសេរសារព្រមានរបស់លោកស្រី កែ សួនសុភី បានធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ក្រោយមានជនបង្កបានបើករថយន្តបុកកីឡាកររបស់ខ្លួន ទៀត គឹមហេង និងយុវតីម្នាក់ ហើយរត់មិនទទួលខុសត្រូវ

សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តខាងលើនេះបានបណ្តាលឲ្យកីឡាករ ទៀត គឹមហេង រងរបួសក្បាលធ្ងន់ធ្ងរដែលទាមទារវះកាត់ជាចាំបាច់ និងយុវតីម្នាក់ដែលគេអះអាងជាមិត្តស្រីរបស់ខ្សែបម្រើរូបនេះស្លាប់នៅនឹងកន្លែងកើតហេតុ ឧបទ្ទវហេតុដ៏រន្ធត់នេះបានកើតឡើងតាមបណ្តោយផ្លូវលេខ៣១០កែងនឹងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះសមត្ថកិច្ចមិនទាន់ស្វែងរកអត្តសញ្ញារថយន្ត និងជនបង្កនៅឡើយទេ ចំណែកកីឡាករ ទៀត គឹមហេង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ស តារា


ចែករំលែក៖