ខ្សែបម្រើសញ្ជាតិបូស្នៀ Miralem Pjanic របស់ក្រុមសេះបង្កង់ Juventus បានទទួលការពិនិត្យសុខភាពរួចរាល់នៅទីក្រុង Turin ប្រទេសអុីតាលីកាលពីថ្ងៃអាទិត្យមុនពេលផ្លាស់ទៅលេងនៅក្លឹប Barcelona ខណៈដែលខ្សែបម្រើសញ្ជាតិប្រេស៊ីល Arthur Melo របស់ក្រុម Barcelona បានត្រៀមចាកចេញទៅក្លឹប Juventus ដែរ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃចន្ទ ទី២៩ មិថុនានេះ។
កិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរមិនមែនជាការដោះដូរត្រង់ណាទេដោយកីឡាករ Arthur បានផ្លាស់ទៅ Juventus ក្នុងកិច្ចព្រមព្រៀងចំនួន៧០លានអឺរ៉ូ និង Pjanic ផ្ទេរទៅ Barcelona ក្នុងតម្លៃ៦០លានអឺរ៉ូដែលធ្វើឱ្យកីឡាករទាំងពីរក្លាយជាកីឡាករថ្លៃបំផុតរបស់បូស្នៀ ។ ការផ្ទេរនេះត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជាក់នៅថ្ងៃទី៣០ ខែមិថុនា ។
កីឡាករ Pjanic មិនបានធ្វើដំណើរទៅទីក្រុងបាសេឡូណាសម្រាប់ការពិនិត្យសុខភាពទេ ដោយសារតែមានការរឹតត្បិតលើការធ្វើដំណើររវាងប្រទេសអុីតាលីនឹងអេស្ប៉ាញដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ៕ដោយ៖ភារៈ