ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ខណៈបុរសម្នាក់សង្ស័យផឹកស្រវឹងស្រាជ្រុលនិងរៀនផ្លូវងងឹតបែកកម្មដ្ឋានឈានទៅដល់រវើរវាយយកកាំបិតប៉័ងតោ មកកាត់ប្រដាប់ភេទខ្លួនឯងជិតដាច់ ដែលស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលកាត់ប្រដាប់ភេទខ្លួនឯងចោលមានឈ្មោះគា វណ្ណា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានប្រពន្ធជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា ប្ដីរបស់គាត់កន្លងមកគឺជាអ្នករៀននៅមន្តអាគម អូមអាមខាងផ្លូវងងឹតផង បូករួមទាំងហូបស្រាជាប្រចាំរៀងរាល់ថ្ងៃផង។ លុះមកដល់វេលាព្រឹកកើតហេតុនេះមិនដឹងថាគាត់យ៉ាងម៉េចនោះទេស្រាប់តែប្តីគាត់យកកាំបិតប៉័ងតោ ពណ៌សមួយមកកាត់ប្រដាប់ភេទខ្លួនឯងស្ទើរតែដាច់ប្រកាច់ពេញផ្លូវនៅនឹងកន្លែងកើតហេតុ ឃើញដូច្នេះប្រពន្ធជនរងគ្រោះបានស្រែកឆោឡោផ្អើលដល់បងប្អូនប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុក៏នាំគ្នាចូលទៅជួយចាប់ជនរងគ្រោះដោយសារតែឥទ្ធិពលនៃគ្រឿងស្រវឹងផងទើបជនរងគ្រោះទាញកាំបិតដេញកាប់បងប្អូនប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចដែលចូលទៅជួយនោះរត់ពេញផ្លូវផងដែរ ។
ក្រោយមកសមត្ថកិច្ចក៏មានវិធីសាស្ត្រ ដើម្បីលួងលោមហើយ នាំជនរងគ្រោះបាន និងយកកាំបិតបុ័ងតោចេញហើយក៏បានហៅរថយន្តសាមុយមកដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស៕ដោយ៖ភារ៉ាដង្កោ