ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹកកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅចំណុចក្នុងផ្ទះក្បែរផ្លូវរថភ្លើងក្រោយផ្សារវាលរេញក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ គឺ១-ឈ្មោះ ស៊ុន ស្រីសភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ២-ឈ្មោះ ជុំ សុធឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករធ្វើនំបុ័ង មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំពោះវត្ថុតាងដែលដកហូតបានមានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១១កញ្ចប់(តូច) ទូរស័ព្ទដៃ១គ្រឿង។
បន្ទាប់ពីឃាត់ខ្លួនរួច ជនសង្ស័យទាំងពីរនាក់ខាងលើបានសហការជាមួយកម្លាំងសមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ុន វន្នី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង១១៖៣០នាទីនៅចំណុចបន្ទប់ជួលក្រោយផ្នែកសឹករងស្រុកព្រៃនប់ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៧កញ្ចប់(ធំ) ទូរស័ព្ទដៃចំនួន២គ្រឿងនិងជញ្ជីងថ្លឹងចំនួន១។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់និងវត្ថុតាងដែលដកហូតបានត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖ស សម