អង់គ្លេស៖ក្របខ័ណ្ឌអង់គ្លេស Premier League បានបញ្ជាក់ថា មានករណីឆ្លងវីរុសកូវីដ-១៩ម្នាក់នៅក្នុងការសាកល្បងចុងក្រោយរបស់ខ្លួន។ លីគកំពូលបានប្រកាសកាលពីថ្ងៃចន្ទថា កីឡាករនិងបុគ្គលិកក្លឹបសរុបចំនួន២.២៥០នាក់ត្រូវបានសាកល្បងធ្វើតេស្តនៅចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនាកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់ Live Score នៅព្រឹកថ្ងៃអង្គារនេះ។
លទ្ធផលធ្វើតេស្តនេះមានន័យថា កីឡាករ បុគ្គលិក និងគ្រូបង្វឹកមានលទ្ធផលវិជ្ជមាននៃការឆ្លងកូវីដ-១៩កើនដល់១៩នាក់ហើយពីការធ្វើតេស្តចំនួន១៤.៣០៧នាក់ដែលបានអនុវត្តចាប់តាំងពីថ្ងៃទី១៧ ខែឧសភាមក។
ក្របខ័ណ្ឌ Premier League មិនបានបង្ហាញពីក្លឹប ឬឈ្មោះរបស់បុគ្គលដែលត្រូវបានគេរកឃើញថា បានឆ្លងកូវីដ-១៩ នោះទេ។ ជើងហោះហើរលំដាប់កំពូលរបស់អង់គ្លេសបានវិលត្រឡប់មកវិញក្រោយពីការព្យួររយៈពេល៣ខែចំពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៧ ខែមិថុនា។
គួរបញ្ជាក់ថា រដូវកាលក្របខ័ណ្ឌ Premier League ២០១៩-២០២០ នឹងបញ្ចប់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ រីឯវគ្គផ្តាច់ព្រ័ត្រ FA Cup គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ៕ដោយ៖ភារៈ