ព័ត៌មានទាន់ហេតុការណ៍៖

អាដា សក្កដា ផ្តើមពីចំណុចសូន្យទោះបរាជ័យព្រោះជនខិលខូចបំផ្លាញជាច្រើនលើក

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងលេចធ្លោរ លោក អាដា សក្កដា ស្ទើតែបាត់​បង់​ជំនឿចិត្តលើខ្លួនឯង និងអស់សង្ឃឹមក្នុងអាជីពសិល្បៈរបស់ខ្លួនក្រោយពីមានជនខិលខូច​បាន​លួចយកគនីយហ្វេសប៊ុក (Facebook Page) និង YouTube ជាច្រើនលើកច្រើនសារដើម្បី​ប្រយោជន៍ផ្ទាល់ខ្លួន។ មិនបោះបង់ក្តីសង្ឃឹមតារាចម្រៀងរូបនេះបានបន្តជម្នះដោយការខិត​ខំប្រឹងប្រែងជាថ្មីបង្កើតបណ្តាញសង្គមទាំងនេះ បើទោះបីជាត្រូវផ្តើមពីចំណុចសូន្យក៏ដោយ។
​បណ្តាញទំនាក់ទំនងសង្គមនានាពិសេស Facebook Page និង YouTube ត្រូវបាន​គេចាត់ទុកថាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការផ្សព្វផ្សាយស្នាដៃសិល្បៈទៅកាន់អ្នកគាំទ្រ និងជាផ្នែកនៃការបន្ថែមប្រាក់ចំណូលសម្រាប់សិល្បករ និងផលិតករ។ តារាចម្រៀង និងអ្នកនិពន្ធ អាដា សក្កដា ត្រូវបានទស្សនិកជន ពិសេសក្រុមយុវវ័យបានស្គាល់លោក​ច្រើនតាមរយៈស្នាដៃច្រៀង និងនិពន្ធបទចម្រៀងលេចធ្លោរជាច្រើននោះបានទម្លាយសារឈឺ​ចាប់មួយ​ក្រោយពេលដែលជនឆ្លៀតឱកាសលួចយកបទចម្រៀង និងធ្វើឲ្យគណនីយហ្វេស​ប៊ុក​ផ្លូវការរបស់លោកមិនអាចគ្រប់គ្រងបាន។ តារាចម្រៀងរូបនេះបញ្ជាក់ថា​គណនីយ​YouTube របស់លោកត្រូវបានជនខិលខូចលួចយកអស់៣ដងមកហើយ ខណៈ Facebook Page ទើបតែលើកទី១ទេដែលត្រូវបាត់បង់។ លោកថា លោកត្រូវចាប់ផ្តើមពី​ចំណុចសូន្យ​មកវិញ ហើយលោកសង្ឃឹមថា អ្នកគាំទ្រនឹងមើលឃើញពីតម្លៃនៃការខិត​ខំប្រឹងប្រែងមួយនេះ ហើយលោកអរគុណសម្រាប់អ្នកគាំទ្រដែលតែងចែករំលែក(Share) ស្នាដៃវីដេអូរបស់លោក​កន្លង​មក ហើយលោកសុំទោសដែលមិនអាចធ្វើរឿងផ្តេសផ្តាសបាន​ដើម្បីទាក់ទាញការចាប់​អារម្មណ៍ឬចំណេញមកលើPage របស់លោក ។ លោកថា”ខ្ញុំស្រលាញ់សង្គមរបស់ខ្ញុំ កិត្តិយសជាគោលដៅទីមួយរបស់ខ្ញុំ”។ 😞😞😞😞😞😞😞😞😞លោកថាដើម្បីជៀសវាងការលួចបន្តទៀត លោកបាន​ព្យាយាមដាក់ License លើបទចម្រៀងនិងស្នាដៃដែលលោកផលិតរួចហើយ​ជៀសវាងការ​បាត់​បង់បន្ត ហើយលោករំពឹងថាអ្នកគាំទ្រទាំងអស់បានដឹងពីការបាត់បង់នេះហើយបន្តការ​ជួយចែករំលែក និងគាំទ្រស្នាដៃថ្មីនៅលើគណនីយថ្មីរបស់លោកផងដែរ៕ដោយ៖វឌ្ឍនា


ចែករំលែក៖