ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ មកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន០៩វត្ត

ចែករំលែក៖

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង និងលោកអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ពពិល និងឃុំកំពង់ប្រាំង និក្រុមការងារនៅមូលដ្ឋានស្រុកពារាំង បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ មកប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន០៩វត្ត ក្នុងឃុំកំពង់ពពិល ៥វត្ត និងឃុំកំពង់ប្រាំង ៤វត្ត ។ ក្នុងឱកាសសំណេះសំណាលជាមួយពុទ្ធបរិស័ទចំនុះជើងវត្ត ក្នុងនោះដែរលោក បានផ្តោតលើខ្លឹមសារសំខានៗ មាន៥៖
1. បញ្ហាជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ខ្លាំងខ្លារបស់ពិភពលោកយើងនេះ សូមអោយបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវតែយកចិត្តទុកដាក់ និងស្តាប់តាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវចេះធ្វើអនាម័យ រក្សាគម្លាតសុវត្ថិភាព និងរស់នៅស្អាត ដើម្បីចូលរួមទប់ស្កាត់នៃជំងឺឆ្លងដ៏កាច់សាហាវនេះ។
2. ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្ករបង្កើនផល ចញ្ចឹមសត្វ ដើម្បីលើកស្ទួយកំរិតជីវភាព អោយបានល្អប្រសើរ ក្នុងកំឡុងពេលដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩នេះ។
3. រាជរដ្ឋាភិបាលខិតខំ ជួយសម្រាល និងឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ ដែលងាយនឹងរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩។
4. ស្នើដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក អោយយកចិត្តទុកដាក់នៅលើថវិការបស់រាជរដ្ឋាភិបាលដែលដោះស្រាយជូនប្រជាពលរដ្ឋក្រីក្រ(ក្រ១, ក្រ២) ដែលងាយនិងរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ ត្រូវតែធ្វើអោយបានច្បាសលាស់ និងហ្មត់ចត់បំផុត សំខាន់អោយដល់ដៃប្រជាពលរដ្ឋ គ្មានអោយបាត់មួយកាក់ណាទេ ប្រសិនបើមានការបាត់បង់នៅលើថវិកានេះ អាជ្ញាធរមូលដ្ឋានត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
5. ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំងទាំងអស់ ត្រូវតាមដានត្រួតពិនិត្យមើលជីវភាពរបស់ប្រជាពលរដ្ឋ មិនអនុញ្ញាតអោយប្រជាពលរដ្ឋណាម្នាក់ ដែលខ្វះខាតដោយអត់អាហារនោះទេ ក្នុងពេលដែលជំងឺកូវីដ-១៩នេះរាតត្បាត។
-ក្នុងមួយវត្តៗ ទទួលបានទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដូចខាងក្រោម៖
1. ទៀនវស្សា ១គូរ
2. ស្លាដក់ ចំនួន១
3. អង្ករ ១០០គីឡូក្រាម
4. ត្រី ខ ១កេសធំ
5. ទឹកដោះគោ ១កេសធំ
6. មីម៉ាម៉ា ១កេសធំ
7. ទឹកក្រូច ២កេស
8. ទឹកសុទ្ធ ២កេស
9. ទឹកស៉ីអ៉ីវ ២យួរ
10. ទឹកត្រី ២យួរ
11. តែ ១គីឡូក្រាម
12. ស្ករ ស ៥គីឡូក្រាម
13. ប្រេងម៉ាស៊ូត ៣០លីត្រ
14. បច្ច័យកសាងវត្ត ១,០០០,០០០៛
15. បច្ច័យប្រគេនព្រះសង្ឃ ១០០,០០០៛
16. ជូនតាអាចារ្យ និងគណៈកម្មការវត្ត ១៨នាក់ ក្នុងម្នាក់ៗ ៥០,០០០៛ សរុបអស់ ៩០០,០០០៛។
17. ជូនលោកតា លោកយាយ ៩១នាក់ ក្នុងម្នាក់ៗ ៣០,០០០៛ សរុបអស់ ២,៧៣០,០០០៛
18. សរុបថវិកាទាំងអស់ ២៥,៣០២,៥០០៛៕

ដោយ៖សិលា


ចែករំលែក៖