ព័ត៌មានទាន់ហេតុការណ៍៖

ហួសចិត្តស្រី​ស្អាត​នៅផ្ទះម្នាក់ឯង ខ្លាចចោរចូលផ្ទះតេហៅនគរបាលមកជួយផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ រឿងរ៉ាវគួរឱ្យហួសចិត្តមួយបានកើតឡើងដោយសារតែនារីអ្នកលក់ឡេ និង​គ្រឿង​សម្អាង​រូប​ស្រស់​ស្អាត​ម្នាក់ នៅផ្ទះម្នាក់ឯង រួច​ដេក​មិន​លក់​មានអារម្មណ៍ភ័យខ្លាចចោរចូលផ្ទះព្រោះតែ​ឮសម្រិបស្រិបនិងសូរ​ខ្យល់​បក់​ដំបូលស័ង្កសីនឹកស្មានថាចោរគាស់ ក៏ទូរស័ព្ទប្តឹងទៅសមត្ថកិច្ចថាមាន​ចោរ​ចូល​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើអន្តរាគមន៍ទាំង​យប់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ឈានចូលថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ នៅ​បុរី​ពិភព​ថ្មី​ចំការ​ដូង ផ្លូវ​អក្សរ E ផ្ទះ​លេខ​៤៨ ស្ថិត​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

នារីវ័យក្មេងជាម្ចាស់ផ្ទះសុំមិនបញ្ចេញ​ឈ្មោះ​បានឱ្យដឹង​ថា ពេល​ព្រលប់​រូប​នាង​បាន​ចូល​គេងដូចធម្មតា លុះដល់​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២កក្កដានេះ រូប​នាង​បាន​ឬ​សូរ​សំឡេង ដូច​ជា​មាន​អ្នក​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​នាង ហើយ​ពេល​នោះ​ដែរ​ដោយសារ​តែ​រូប​នាងជា​ស្ត្រីហើយ​នៅ​តែ​ម្នាក់ឯងទៀត ក៏​មាន​អារម្មណ៍​ថាភ័យ​ខ្លាច ទើប​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ថាមាន​ចោរ​ចូល​ផ្ទះ​តែ​ម្ដង​ទៅ ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជាសន្តិសុខ​ដែល​យាម​នៅ​បុរី​ខាងលើ បាន​ចុះ​ទៅ​ដល់​ផ្ទះ​នារី​រូប​ស្រស់ រួច​ហើយ​ក៏​បាន​ដើរ​រក​មើល​ជុំវិញ​ផ្ទះក៏ដូច​ជា​ក្នុងផ្ទះ ប៉ុន្តែ​មិនឃើញ​មាន​អ្វី​ប្លែក​នោះ​ទេ មាន​តែ​ឮសំឡេង​ខ្យល់​បក់​ប៉ះ​ជាមួយនឹង​ស័ង្កសី នៅ​លើដំបូល​ផ្ទះ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា មក​ពី​នារី​ជា​ម្ចាស់ផ្ទះគាត់​នៅ​តែ​ម្នាក់ឯងខ្លាច ណាមួយ​ដេក​មិន​លក់​ផង បូក​រួម​ទាំង​មាន​ខ្យល់​បក់​ប៉ះ​ជាមួយនឹង​ស​ង្ក័​សី​លើដំបូល​ផ្ទះ​ទៀត ទើប​ធ្វើ​ឱ្យ​នាង​មានអារម្មណ៍​ភ័យ​ខ្លាច​ថា មាន​ជនសង្ស័យ​ចូល​គាស់​ផ្ទះ​តែ​ម្ដង​ទៅ ៕ ដោយ៖ស សម


ចែករំលែក៖