ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការខេត្តស្វាយរៀង

ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។

កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យទី១មានឈ្មោះ ឈូក សំអន់  អាយុ ២១ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិតាពៅសង្កាត់ បាវិតក្រុង បាវិតខេត្តស្វាយរៀង។

ទី២មានឈ្មោះនង សុខុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

និងទី៣.ឈ្មោះទិត្យ អូន ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថានៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់លោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាឱ្យកម្លាំងមន្ទីរយុត្តិធម៌សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមទាំង វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៨កញ្ចប់, ទូរសព្ទដៃ០៣គ្រឿង, អត្តសញ្ញាណបណ្ណ១សន្លឹក,ម៉ូតូចំនួន០១គ្រឿង,សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ដោយ៖យឹម សុថាន


ចែករំលែក៖