ព័ត៌មានទាន់ហេតុការណ៍៖

លោកJean Castex ត្រូវបានតែងតាំងជានាយករដ្ឋមន្ដ្រីថ្មីបារាំង

ចែករំលែក៖

ទីក្រុងប៉ារីស៖ នៅថ្ងៃសុក្រទី០៣ខែកក្កដានេះប្រធានាធិបតីលោកEmmanuel Macron បានសម្រេចតែងតាំងលោក Jean Castex ជានាយករដ្ឋមន្ដ្រីថ្មីជំនួសលោកEdouard Philippe បន្ទាប់ពីលោកបានផ្ញើការលាលែងពីតំណែងរបស់គាត់ទៅកាន់វិមានElysée កាលពីព្រឹកថ្ងៃសុក្រនេះ។ ទីស្ដីការគណៈរដ្ឋមន្ដ្រីដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះក៍ត្រូវបានលុបចោលផងដែរ។

លោក Hugues Renson អនុប្រធានរដ្ឋសភាបានមានប្រសាសន៍ថា រាល់សកម្មភាពក្រសួងត្រូវបានបញ្ឈប់ភ្លាមៗ នៅឯរដ្ឋសភាសេចក្ដីព្រាងច្បាប់កែសម្រួលថវិការលើកទី៣ត្រូវបានផ្អាកការប្រជុំដោយសារតែការលាលែងពីតំណែងរបស់រដ្ឋាភិបាលយើងនឹងផ្អាកការងាររបស់យើង។

គួរបញ្ជាក់ថា នាយករដ្ឋមន្ដ្រីបារាំងថ្មីលោក Jean Castex មានអាយុ ៥៥ឆ្នាំ ជាអតីតជំនួយការអគ្គលេខាធិការរងនៃអតីតប្រធានាធិបតីក្រោមការដឹកនាំរបស់លោកNicolas Sarkozy ចាប់ពីឆ្នាំ២០១០រហូតដល់ចាប់អាណត្តិ។ លោក Jean Castex ជាមន្ត្រីជាន់ខ្ពស់មួយរូបដឹងពីកិច្ចការសង្គមច្រើនជាពិសេសផ្នែកវិស័យសុខាភិបាលលោកក៍ធ្លាប់ជានាយកនៃនាយកដ្ឋានមន្ទីរពេទ្យនិងអង្គការថែទាំនៃក្រសួងសុខាភិបាល។ បន្ទាប់មកគាត់បានក្លាយជានាយកខុទ្ទកាល័យរបស់លោក Xavier Bertrand នៅក្រសួងសុខាភិបាលបន្ទាប់មកនៅក្រសួងការងារ។ នាពេលថ្មីៗនេះ ក្នុងខែកញ្ញាឆ្នាំ២០១៧ លោក Jean Castex ត្រូវបានតែងតាំងជាប្រតិភូអន្តរក្រសួងចូលរួមព្រឹត្ដិការណ៍អូឡាំពិកនិងប៉ារ៉ាឡាំពិកឆ្នាំ២០២៤និងជាប្រធានទីភ្នាក់ងារកីឡាជាតិ។ ជាមួយនឹងវិបត្ដិសេដ្ឋកិច្ចនៅចុងខែមេសាលផកJean Castex ត្រូវបានតែងតាំងដោយប្រមុខរដ្ឋដើម្បីដឹកនាំការឲ្យពលរដ្ឋបារាំងចេញពីការឃុំឃាំងគម្លាតពីសង្គមCovid-19។

សូមរម្លឹកថាកាលពីថ្ងៃទី១៥ខែមីនាលោកJean Castex ត្រូវបានបោះឆ្នោតជាប់ជាអភិបាលក្រុងPrades នៅតំបន់Pyrénées ខាងកើតប្រទេសបារាំងដោយទទួលបានសម្លេងគាំទ្រជាង៧៥%។ លោក Jean Castex នឹងក្លាយជារដ្ឋាភិបាលអាណត្ដិទី៣ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីEmmanuel Macron៕ ដោយ៖ម្លិះ


ចែករំលែក៖