ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមខ្លាំងទាំង៤នៅអង់គ្លេសបន្តឈ្នះគូប្រកួតប្រជែងយកចំណាត់ថ្នាក់ Top 4

ចែករំលែក៖

អង់គ្លេស៖ក្រុមខ្លាំងទាំង៤ បានបន្តប្រកួតឈ្នះគូប្រកួតនៅរាត្រីម្សិលមិញ ដើម្បីប្រជែងចំណាត់ថ្នាក់កំពូលទាំង៤ Top 4 ក្នុងការដណ្តើមកៅអីទៅលេង Champions League រដូវកាលក្រោយ។ ក្រុមខ្លាំងៗទាំង៤រួមមាន បិសាចក្រហម Manchester United, Chelsea, Arsenal និង Leicester City។

បិសាចក្រហម Man United បានយកឈ្នះក្រុមភ្ញៀវ AFC Bournemouth ក្នុងលទ្ធផល ៥ទល់១ ។ ៥គ្រាប់របស់កីឡាករក្រុមបិសាចក្រហមរកបានដោយកីឡាករ Greenwood នៅនាទីទី២៩, គ្រាប់ទី២រកបានដោយកីឡាករ Rashford ក្នុងបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៣៥, គ្រាប់បាល់ទី៣រកបានដោយកីឡាករ Martial នៅនាទីទី៤៥ជិតចប់តង់ទី១, គ្រាប់បាល់ទី៤រកបានដោយកីឡាករ Greenwood នៅនាទីទី៥៤ និងគ្រាប់បាល់ទី៥រកបានដោយកីឡាករ Bruno Fernandes នៅនាទីទី៥៩។ ចំណែកក្រុមភ្ញៀវរកបាន២គ្រាប់ដោយកីឡាករ Stanislas នៅនាទីទី១៥ និង១គ្រាប់ទៀតរកបានដោយបាល់ប៉េណាល់ទីដោយកីឡាករ King នៅនាទីទី៤៩។

ក្រុមតោខៀ Chelsea បានយកឈ្នះក្រុមភ្ញៀវ Watford ក្នុងលទ្ធផល៣ទល់០។ ៣គ្រាប់របស់ក្រុមតោខៀវរកបានដោយកីឡាករ Giroud កីឡាករ Willian និងកីឡាករ Barkley នៅនាទីទី២៣ នាទីទី៣៨ និងនាទីទី៩០។ ចំណែកក្រុមចចកកំណាច Leicester City បានយកឈ្នះក្រុម Crystal Palace ក្នុងលទ្ធផល៣ទល់០ដែរ ដែល៣គ្រាប់រកបានដោយកីឡាករ Iheanacho នៅនាទីទី៤៩ និងគ្រាប់ទី២និងគ្រាប់ទី៣រកបានដោយកីឡាករ Vardyនៅនាទីទី៧៧ និងនាទីទី៩០។

ដោយឡែកក្រុមកាំភ្លើងធំ Arsenal បានបំបាក់ក្រុមម្ចាស់ផ្ទះ Wolverhampton Wanderersក្នុងលទ្ធផល២ទល់០។ ២គ្រាប់របស់ក្រុមកាំភ្លើងធំរកបានដោយកីឡាករ Saka នៅនាទីទី៤៣ និង១គ្រាប់ទៀតរកបានដោយកីឡាករ Lacazette នៅនាទីទី៤៦។

លទ្ធផលខាងលើបានបញ្ជាក់ថា ក្រុមបិសាចក្រហមបន្តឈរចំណាត់ថ្នាក់លេខ៥មាន៥៥ពិន្ទុ, ក្រុមតោខៀវ Chelsea ឈរចំណាត់ថ្នាក់លេខ៤មាន៥៧ពិន្ទុ, ក្រុមចចកកំណាច Leicester City បន្តឈរចំណាត់ថ្នាក់លេខ៣មាន៥៨ពិន្ទុ ខណៈដែលក្រុមកាំភ្លើងធំ Arsenal បានរំកិលមកឈរចំណាត់ថ្នាក់លេខ៧មាន៤៧ពិន្ទុ ៕ដោយ៖ភារៈ


ចែករំលែក៖