ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយផ្ទុះប្រត្តិកម្មផលិតករបទ”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” នឹងចូលខ្លួនសុំទោសនៅរសៀលថ្ងៃ៦កក្កដានេះ

ចែករំលែក៖

ភ្នំពេញ៖ ស្នាដៃMVបទចម្រៀងរបស់ផលិតកម្មមរតកមេឌៀក្រោមចំណងជើងថា”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” បាននិងកំពុងតែធ្វើឲ្យលេចចេញភាពចម្រូងចម្រាស រហូតមានការប្រតិកម្មពីសំណាក់មន្ត្រីរដ្ឋបាលខេត្តព្រៃវែង។ នៅរសៀលថ្ងៃទី០៦ ខែកក្កដានេះផលិតករបទចម្រៀងនេះនឹងចូលខ្លួនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីធ្វើការសុំទោសជាសាធារណៈផងដែរ។

បទ”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” ជាស្នាដៃនិពន្ធ ច្រៀង និងដឹកនាំផលិតដោយលោក សយ រតនា។ គេចាំបានថាសាច់រឿងខ្លីប្រមាណជិត៣នាទីដែលបង្ហើបអំពីសាច់រឿងពេញលេញរបស់បទចម្រៀងនេះត្រូវបានបញ្ចេញស្របពេលដែលមានការចែករំលែកជាច្រើនអមដោយការប្រតិកម្មពីទស្ស និកជនមួយចំនួនថាបានបន្តុះបង្អាប់ និងនាំឲ្យមានការរើងអើសចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងរហូតអ្នកទស្សនាខ្លះថាមិនអាចទទួលយកបាននិងស្នើឲ្យមានការបកស្រាយពីផលិតករ និងអ្នកគ្រប់គ្រងផលិតក​ម្ម។ បើទោះបីជាមាន អ្នកគាំទ្រជាច្រើនបានលើកសរសើរពីការតែងនិពន្ធទៅវិញក្តីក៏រដ្ឋបាលខេត្តព្រៃវែងបានចេញលិខិតស្នើឲ្យក្រសួងធ្វើចំណាត់វិធានការតាមផ្លូវច្បាប់ចំពោះផលិតកម្មខាងលើផងដែរ

លោក ឈួន សុខលីម អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មមរតកមេឌៀបានបញ្ជាក់ថា លោកគឺជាអ្នកទទួលខុសត្រូវលើបញ្ហានេះ។ លោកអរគុណសម្រាប់ការរិះគន់ដើម្បីកែប្រែ និងអរគុណសម្រាប់ការយល់ពីបំណងរបស់លោកក្នុងការផលិតបទចម្រៀងនេះផងដែរ ។

អ្នកនិពន្ធ និងជាអ្នកចម្រៀងច្រៀងបទនេះលោក សយ រតនា បានលើកឡើងថាលោកនឹងចូលខ្លួនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីធ្វើការសុំទោសនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅរសៀលម៉ោង៤ថ្ងៃទី០៦ ខែកក្កដានេះផងដែរ៕ ដោយ៖ វឌ្ឍនា

 


ចែករំលែក៖