ភ្នំពេញ៖ លោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ដឹកនាំកម្លាំងជំនាញស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន០៥នាក់ក្នុងចំណោម៦នាក់ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃ (បោកតុ កៅអី បោកកែវ) នៅម៉ោង ០៤និង៤០នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ការចុះឃាត់ខ្លួននេះដោយមានការសម្របសម្រួលពីលោក សាយ ណូរា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ។
លោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិកាអធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថាជនសង្ស័យចំនួន៥ នាក់នោះ÷
1- ឈ្មោះ HUANG JINXIONG ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ: E69936870 ស្នាក់នៅផ្ទះ ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, មុខរបរកម្មករសំណង់ ។
2- ឈ្មោះ HUANG YANFU ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ: EA 2550158 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ ។
3- ឈ្មោះ HUANG DIXIONG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ: EC6670330 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ ។
4- ឈ្មោះ HUANG KANGGUAN ភេទប្រុស អាយុ 31 កាន់លិខិតឆ្លងដែនលេខ: E68451337 ស្នាក់នៅផ្ទះលេខ ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរកម្មករសំណង់។
5- ឈ្មោះ YANG HOUSHNG ភេទប្រុស អាយុ 27 ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ: E85436407 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, មុខរបរកម្មករសំណង់ ។
កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ម្នាក់ទៀត ដើម្បីនាំយកមកទទួលទោសតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ផងដែរថារឿងរ៉ាវនៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនេះបានកេីតឡេីងនៅម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០ នៅចំណុចភោជនីយដ្ឋានមួយឈ្មោះ គូសាំង យៀន ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មូលហេតុនៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃគឺដោយសារមានទំនាស់ជាមួយអ្នកហូបអីនៅក្បែរនោះដែរ បន្ទាប់ពីវាយហេីយជនជាតិចិនទាំងនោះបានដេីរចេញពីកន្លែងបាត់ទៅ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ និងនិងចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ