ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យ១៨ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍អគ្គិភ័យ នៅក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យមួយបានឆាបឆេះ ឆក់យកជីវិតនារីម្នាក់យ៉ាងអាណោចអាធ័ម ខណៈគាត់ផ្ទេរសាំងពី ប៊ីដុងមួយ ទៅប៊ីដុងមួយទៀតមិនប្រយ័ត្ន បង្ករជាអគ្គិភ័យឆាបឆេះសម្ភារ និងផ្ទះយ៉ាងសន្ធោសន្ធៅ នោះតែម្តង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង៥៥នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុច ភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងច្បារមន បានឲ្យដឹងថា ៖ ផ្ទះមួយល្វែង ដែលមានទំហំ ៥ម៉ែត្រ គុណនឹង ១០ម៉ែត្រ ធ្វើអំពីថ្មប្លង់សេមានឡៅតឿ ជារបស់ឈ្មោះ ញ៉ែម លីម ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ការខូចខាត និងបាត់បង់រួមមាន ៖ បណ្តាលឲ្យស្លាប់នារីម្នាក់ឈ្មោះ យុន សុគន្ធកញ្ញា (ហៅ ស្រីនាង) អាយុ ១៨ឆ្នាំ ភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ស្លាប់ដោយសារ ថប់ដង្ហើម) ។ ចំណែកឯទ្រព្យសម្បតិនៅក្នុងផ្ទះខូចខាតទាំងស្រុង ។
ប្រតិបត្តិការណ៍នេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៥គ្រឿង។
ពាក់ព័ន្ធនិងហេតុការណ៍ខាងលើ គឺធ្លាប់មានកើតឡើងជាញឹកញាប់ តាមរយៈការធ្វេសប្រហែស ចំពោះការទុកដាក់ ប្រេង លក់ប្រេង ទុកចង្ក្រៀងចោល មិនមើលភ្លើងចង្ក្រាន ធូជ ទៀន ជាដើម៕ សិលា


ចែករំលែក៖