ព័ត៌មានទាន់ហេតុការណ៍៖

BREAKINGNEWS៖ កីឡាករក្លឹប Nashville SC ៥នាក់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ មុនការវិលត្រឡប់លីកកំពូលអាមេរិក

ចែករំលែក៖

សារព័ត៌មានស៊ីនហួរបានឲ្យដឹងនៅរសៀលថ្ងៃចន្ទនេះថា កីឡាករក្លឹបNashville SC ចំនួន៥នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវី-១៩ នៅពេលមកដល់កីឡដ្ឋាន Orlando មុនការប្រកួតដណ្តើមពានរង្វាន់លីកកំពូលអាមរិក MLS ក្នុងចំណោមនោះមានម្នាក់បានធ្វើតេស្តវិជ្ជមានម្តងទៀតហើយនាក់ទៀតកំពុងរងចាំការធ្វើតេស្តជាលើកទី២ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ក្នុងការដាក់ឲ្យនៅដាច់ដោយឡែកពីគេ

ក្លឹប Nashville SC គ្រោងនឹងជាមួយនឹងក្លឹប Chicago Fire នៅថ្ងៃពុធប៉ុន្តែការប្រកួតនេះស្ថិតក្នុងភាពស្រពេចស្រពិល ដែលអាចត្រូវបានពន្យារពេល។ នេះគឺជាផ្លូវតែមួយដែលលីកកំពូលអាមេរិក MLS បានធ្វើនៅពេលដែលកីឡាករក្លឹប FC Dallas និងក្លឹប Vancouver Whitecaps បានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុន

លីកកំពូលអាមេរិក MLS បានពន្យារពេលការប្រកួតរវាងក្រុម Dallas និងក្រុម Vancouver ដែលត្រូវបានកំណត់សម្រាប់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយដោយសារតែការធ្វើតេស្តវិជ្ជមានកូវីដ-១៩លើកីឡាករក្រុម Dallas ចំនួននាក់ ចំណែកកីឡាករនាក់របស់ក្លឹប Whitecaps ត្រូវបានគេធ្វើតេស្តវិជ្ជមានកូវីដ-១៩ដែរ

គួររំលឹកថា រដូវកាលលីកកំពូលអាមេរិក MLS ឆ្នាំ២០២០ ត្រូវបានផ្អាកនៅខែមីនាដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយពេលមានករណីឆ្លងលើកីឡាករច្រើនដូច្នេះលីកពានពន្យារពេលជាបន្តបន្ទាប់ ដែលកត្តានេះអាចមកពីទាំងកីឡាករ និងសហព័ន្ធបាល់ទាត់មើលងាយស្ថានភាពកូវីដ-១៩នៅអាមេរិកពេក ៕

ដោយ៖ភារៈ


ចែករំលែក៖