ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តនាំយកទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឍ ចំនួន ១៤វត្ត ក្នុងស្រុកសេសាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្ត ជ័យមង្គល ( ហៅវត្ត កំភុន ) ថ្នាក់ដឹកនាំខេត្តបាននាំយកទៀនព្រះវស្សា និងទេយ្យទាន រួមទាំងគ្រឿងសម្ភារះប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ ព្រះសង្ឃគង់ចាំព្រះវង្សាមួយចំនួនធំ ត្រូវបាននាំយកទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃ ក្នុងស្រុកសេសាន ចំនួន ១៤ វត្ត ក្រោមការអញ្ជើញពី លោកម៉ុម សារឿន អភិបាលខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព មន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងពុទ្ធសាសនិកជនជាច្រើននាក់ ។ បានប្រារព្ធទៅតាមបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

ក្នុងនាឱកាសនោះដែរលោក ម៉ុម សារឿន ក៏បានមានប្រសាសន៍បញ្ជាក់ថា. ទៀនព្រះវស្សានិងទេយ្យវត្ថុដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះ គឺសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ ក្នុងរយះពេលគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមទីវត្តអារាមនានា ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះផងដែរ។

លោកអភិបាលខេត្តបានបន្ថែមថា. «យើងទាំងអស់គ្នាជាពុទ្ធបរិស័ទ្ធ តែងតែគោរពនូវប្រពៃណីសាសនាព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ ដែលជាអ្នកតម្រង់ផ្លូវឲ្យមនុស្សយើង គោរពខ្លាចនូវអំពើបាប នឹងចេះគោរពចាស់ទុំ។ ហើយព្រះសង្ឃក៍ត្រូវចូលកាន់ព្រះវស្សា ជារៀងរាល់ឆ្នាំម្តងក្នុងរយៈពេល៣ខែម្តង ដែលព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងទីវត្តអារាមដែលជាបទបញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធ ហាមមិនឲ្យព្រះភិក្ខុសង្សទាំងឡាយណា និមន្តដើរហើរឆ្ងាយពីរទីវត្តអារាមឡើយ។

ទើបថ្ងៃនេះត្រូវបាន គណៈអភិបាលខេត្ត សប្បុរសជនក្នុងខេត្ត បាននាំយកនូវទេយ្យវត្ថុទៀនវស្សារ ដើម្បីវេរប្រគេនដល់ព្រះសង្ឃ សម្រាប់យកទៅដុតបំភ្លឺ បូជាថ្វាយព្រះពុទ្ធអង្គ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ របស់ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង»។

ចំពោះ ទៀនព្រះវស្សា និងទេយ្យទាន គ្រឿងបរក្ខា ដែលបានវេរប្រគេនព្រះសង្ឃទាំង ១៤វត្ត ក្នុងស្រុកសេសាន ក្នុងនោះ វត្តជ័យមង្គល ( ហៅវត្ត កំភុន ) ឯកឧត្តម ម៉ុម សារឿន ប្រគេនបច្ច័យ ចំនួន ៨០ មឺុនរៀល និង វត្តចំនួន ១៣ ទៀត ឯកឧត្តមម៉ុម សារឿន ប្រគេនបច្ច័យ ចំនួន ៤០មឺុន រៀល បូករួម ទៀនព្រះវស្សាធំ ១គូរ, ទឹកបរិសុទ្ធ , អង្ករ , មី, ទឹកក្រូច , ទឹកត្រី , ទឹកស៊ីអ៊ីវ, ត្រីខ , ទឹកដោះគោ , ស្កសរ , អំបិល , តែ ,និង ធូប . ព្រមទាំងប្រគេនបច្ច័យ ចំពោះព្រះសង្ឃទាំង ៩៦ អង្គ ក្នុងមួយអង្គៗ ទទួលបាន បច្ច័យ២មឺុនរៀល តាជីយាយជី ចំណុះជើងវត្ត ក្នុងម្នាក់ៗទទួលបាន ២មុឺនរៀលផងដែរ ៕ដោយ៖មាស សុផាត


ចែករំលែក៖