ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចង់បើកអាជីវកម្មអាហារអាចមើលគំរូពីប្រទេសពីរនេះបាន

ចែករំលែក៖

ការប្រកបអាជីវកម្មម្ហូបអាហារ សំខាន់ត្រូវផ្ដោតលើរសជាតិជាចម្បង ដើម្បីទទួលបាន​ជោគជ័យ។ ដូច្នេះការសិក្សាពីរសជាតិនៃអាហារ ដែលត្រូវមាត់អតិថិជនជារឿងចាំបាច់បំផុតដែលត្រូវគិតគូរ។ ក្រៅពីនោះ ការច្នៃប្រឌិតអាហារថ្មី ស្រមទៅតាមស្ដង់ដាររសជាតិល្អ លោកអ្នកអាចរៀនសូត្រពីម្ចាស់ហាងជោគជ័យនានាលើវិស័យនេះកន្លងមក។ ក្នុងនោះ ប្រទេសជិតខាងយើង ជាឧទាហរណ៍ជាគំរូអាចយកត្រាប់តាមបាន សម្រាប់អ្នកចង់រកស៊ីផ្នែកម្ហូបអាហារឲ្យបានកាក់កប។

១-ប្រទេសថៃ

បើចង់រកស៊ីលើវិស័យអាហារ លោកអ្នកអាចរៀនសូត្រពីប្រទេសថៃបាន ព្រោះព្រះរាជាណាចក្រនេះ មានភាពល្បីល្បាញបំផុតខាងម្ហូបអាហារដែលមានរសជាតិឆ្ងាញ់និងមានអានាម័យល្អនៅអាស៊ី។ ប្រទេសថៃ ជាប្រទេសដែលមិនគួរមើលរំលង ដោយសារនៅទីនោះមានអាហារជាច្រើនប្រភេទដែលស្រុកខ្មែរមិនទាន់មាន សម្បូររសជាតិប្លែកៗ ព្រមទាំងស្រដៀងនឹងរសជាតិប្រទេសយើងផងដែរ។

២-វៀតណាម

ចំពោះប្រទេសវៀតណាម គ្រឿងផ្សំរបស់ពួកគេស្រដៀងជាមួយប្រទេសកម្ពុជាដែររួមមាន ទឹកត្រី បង្គា ស្លឹកគ្រៃ ខ្ញី ជីអង្កាម ម្ទេសជាដើម។ អាហារប្រទេសនេះ ត្រូវបានគេសរសើរភាគច្រើនអំពីរសជាតិឆ្ងាញ់របស់វា។ ហេតុផលនេះហើយដែលលោកអ្នកគួរតែ រៀនសូត្ររូបមន្តរបស់ពួកគេ ព្រោះថាវិស័យអាហារអាចជោគជ័យទៅបានគឺត្រូវពឹងផ្អែកទៅលើរសជាតិនេះឯង៕ ស សម


ចែករំលែក៖