ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រុសស្រី៦នាក់ឆ្លងដែន ខុសច្បាប់ចូលទឹកដីថៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ មានសេចក្ដីរាយការណ៍មកថា នៅវេលាម៉ោង ១៩៖៥០នាទីយប់ ថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២០ លោក វរសេនីយ៍ទោ លី ចាន់ដារ៉ា មេបញ្ជាការរង វរៈ៧០២ បានដឹកនាំកម្លាំងប៉ុស្តិ៍អណ្តែងមុត ចំនួន០៣នាក់ សហការជាមួយកម្លាំងយោធា ចំនួន០៥នាក់ ដឹកនាំដោយ វរសេនីយ៍ត្រី ឡាំ សារ៉េត មេបញ្ជាការរង កងការពារព្រំដែនលេខ៤០២ យោធភូមិភាគ០៤ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន០៦នាក់ ស្រី០២នាក់ នៅត្រង់ចំណុចខាងលេីអូរទី២ ភូមិសាស្ត្រប៉ុស្តិ៍អណ្តែងមុត  ស្ថិតក្នុងភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា ពលរដ្ឋទាំង៦នាក់មានឈ្មោះ ៖

ទី១.ឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិរួតចំបុី សង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

២.ឈ្មោះ ម៉ា រ៉ាឌី ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

៣.ឈ្មោះ សន់ រ៉ានី ភេទស្រី អាយុ៤១ឆ្នាំ ទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

៤.ឈ្មោះ ឡា ដា ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសរោង ខេត្តឧត្តរមានជ័យ។

៥.ឈ្មោះ ឡា ដេត ភេទប្រុស អាយុ១១ឆ្នាំ ទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង  ខេត្តឧត្តរមានជ័យ។

៦.ឈ្មោះ ទូច ចន្តា ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិ អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

គោលបំណងលួចឆ្លងដែនទៅលក់ដូរនៅប្រទេសថៃ (អាជីវករលក់ដូរនៅផ្សារថៃ)។

 បន្ទាប់ពីបានធ្វើការសាកសួររួចមក បានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ។ដោយ៖ប៉ែន នួន

  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ចែករំលែក៖