ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិចំនួន១៧២រូបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិតាមបណ្តាអង្គភាព នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ពិធីនេះក៏មានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានបុគ្គលិក លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីន

រូបទៀត ។ ក្នុងពិធីនេះដែរមានការបំពាក់ឋានន្តរស័ក្តិសរុបចំនួន ១១៣រូបគឺថ្នាក់ឧត្តមសេនីយ៍ត្រី៤រូប ថ្នាក់វរសេនីយ៍ឯក ១១រូប ថ្នាក់វរសេនីយ៍ទោ៦០រូប ថ្នាក់វរសេនីយ៍ត្រី៣៧រូប, ផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងសរុបចំនួន៥៩រូបគឹ ថ្នាក់នាយការិយាល័យ២រូប ថ្នាក់នាយរងការិយាល័យ២០រូប ថ្នាក់អធិការរង ២៧រូប ថ្នាក់នាយផ្នែកនៃអធិការដ្ឋាននគរបាលខណ្ឌ៣រូប និងថ្នាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល៧រូប ។ 

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឡេីងប្តេជ្ញាចិត្តតំណាងឲ្យនាយនគរបាលជាតិនៅ ចំពោះមុខគណ:អធិបតី ។

បន្ទាប់ពីលោកស្នងការរងបានឡេីងប្តេជ្ញាចិត្តរួចមក លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានអញ្ជេីញមានមតិសំណេះសំណាលជាមួយមន្ត្រី

ដែលទេីបតែងតាំងថ្មី ដោយលោកស្នងការបានកោតសរសេីរដល់កងកម្លាំងទាំងអស់ដែលបានខិតខំការពារសន្តិសុខសុវត្ថិភាព ជាពិសេសបានផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសេីរ ។ ម្យ៉ាងវិញទៀតលោកបានដាស់តឿនដល់មន្ត្រីទេីបតែងតាំងថ្មីត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ ត្រូវបង្ហាញអាកប្បកិរិយា និងសម្តីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ។  ជាមួយនោះដែរលោកស្នងការក៏បានសរសេីរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងក្រុមការងាររបស់អធិការខណ្ឌ និងប៉ុស្តិ៍ ដែលតែងតែតាមដាន ឆ្លេីយតប ដោះស្រាយ និងមានវិធានការជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័សបន្ទាប់ពីទទួលបានការខមមិនអំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមិនថាយប់ឬថ្ងៃឡេីយ ។ លោកស្នងការបានសង្កត់ធ្ងន់ថាគ្រប់អង្គភាពទាំងអស់ត្រូវគ្រប់គ្រងវត្តមានមន្ត្រីឲ្យបានល្អ ហើយលោកមិនអត់ឱនឲ្យចាដាច់ខាតចំពោះមន្ត្រីណាដែលប្រព្រឹត្តខុសពីវិន័យកងកម្លាំង មន្ត្រីអនុវត្តខុសអាចត្រូវដាក់ពិន័យ បេីធ្ងន់ធ្ងរគឺបណ្តេញចេញពីក្របខ័ណ្ឌ ហេីយអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ 

ជាកិច្ចបញ្ចប់នៃពិធី នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិជូនដល់អង្គពិធីទាំងមូល ។ លោកអគ្គស្នងការរងបានសម្តែងការអបអរសាទរដល់នាយនគរបាលទាំងអស់ដែលទេីបទទួលបានការប្រកាសតែងតាំង និងបំពាក់ឋានន្តរស័ក្តិថ្មី ហេីយលោកក៏បានណែនាំដល់កម្លាំងទាំងអស់ត្រូវតែគោរពវិន័យកងកម្លាំងឲ្យបានល្អផងដែរ ។ 

លោកនាយឧត្តមសេនីយ៍ក៏បានកោតសរសេីរដល់ការងារគ្រប់គ្រង ដឹកនាំ ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់របស់លោកស្នងការរាជធានីភ្នំពេញដែលតែងតែចុះសួរសុខទុក្ខជាប្រចាំដល់មន្ត្រីដែលមានជំងឺ គ្រោះថ្នាក់ចរាចរណ៍ និងមន្ត្រីដែលជួបបញ្ហាប្រឈមផ្សេងៗ ៕ដោយ៖ស រស្មី


ចែករំលែក៖