ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិក៖ ប្រកាសថា ខ្លួន​នឹងមិន​អនុញ្ញាត​ឲ្យ​និស្សិត​បរទេស​បន្ត​រស់​នៅ និង​សិក្សា​ក្នុង​ប្រទេសខ្លួន

ចែករំលែក៖

អន្តរជាតិ៖ក្នុងសេចក្តីថ្លែងការណ៍ ទីភ្នាក់ងារទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍និងគយ (ICE) របស់អាមេរិក នៅថ្ងៃទី ខែកក្កដា បានបញ្ជាក់ថា និស្សិតដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកតាមរយៈប្រព័ន្ធអនឡាញ ត្រូវចាកចេញពីប្រទេសខ្លួន អនុវត្តវិធានការដទៃទៀត ដូចជា៖ការផ្ទេរទៅកាន់សាលារៀនដែលមានគ្រូបង្គោលណែនាំដោយផ្ទាល់ ជាដើមមិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងមិនអនុញ្ញាតឲ្យនិស្សិតបរទេសបន្តរស់នៅ និងសិក្សាក្នុងប្រទេសទៀតឡើយ ប្រសិនបើថ្នាក់ពួកគេទាំងអស់ត្រូវប្ដូរទៅរៀនតាមអនឡាញនៅឆមាសក្រោយ ដោយសារវិបត្តិ COVID-19

តាមទីភ្នាក់ងារសហព័ទ្ធអាមេរិកនេះ បានសង្កត់ធ្ងន់ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ថា៖ ប្រសិនមិនធ្វើដូច្នេះទេ ពួកគេអាចប្រឈមមុខពិន័យផ្នែកអន្តោប្រវេសន៍ រួមមាន ការផ្ដួចផ្ដើមនីតិវិធីដកឈ្មោះពួកគេចេញពីបញ្ជីអន្តោប្រវេសន៍អាមេរិក

ទីភ្នាក់ងារ ICE អាមេរិកនេះ បានអះអាងទៀតថា ក្រសួងការបរទេសអាមេរិ នឹងមិនចេញទិដ្ឋាការដល់សិស្សចុះឈ្មោះចូលរៀនក្នុងថ្នាក់ដែលដំណើរការតាមប្រព័ន្ធអនឡាញទាំងស្រុង សម្រាប់ឆមាសនារដូវស្លឹកឈើជ្រុះ(​សប្ដាហ៍ទីនៃខែកញ្ញា ដល់ចុងខែធ្នូ​) ខាងមុខហើយទីភ្នាក់ងារទទួលបន្ទុកការពារព្រំដែននិងគយអាមេរិក (UBP) ក៏នឹងមិនអនុញ្ញាតឲ្យសិស្សទាំងនោះចូលទឹកដីអាមេរិកផងដែរ ដោយការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកបែបនេះ នឹងប៉ះពាល់ដល់សិស្សរាប់ពាន់នាក់ដែលទៅកាន់សហរដ្ឋអាមេរិកដើម្បីបន្តការសិក្សានៅថ្នាក់ត្តមសិក្សា ចូលរួមកម្មវិធីហ្វឹកហាត់ ក៏ដូចជាការសិក្សាខាងវិជ្ជាជីវៈជាដើម

គួរបញ្ជាក់ថា  និស្សិតម្នាក់ អាយុ២៦ឆ្នាំឈ្មោះ Valeria Mendiola បានប្រាប់ទូរទស្សន៍អាមេរិក CNNថា«​វាកើតមានភាពមិនច្បាស់លាស់ច្រើនណាស់ វាធ្វើឲ្យខ្ញុំពិបាកនឹងធ្វើការសម្រេចចិត្ត​»​ និស្សិតនៅសាកលវិទ្យាល័យ Harvard រូបនេះបន្តទៀតថា«​ប្រសិនខ្ញុំត្រូវត្រលប់ទៅកាន់ប្រទេសម៊ិស៊ិវិញ ខ្ញុំអាចត្រលប់ទៅវិញបាន ក៏ប៉ុន្តែនិស្សិតបរទេសច្រើនទៀត ពុំអាចធ្វើអ៊ីចឹងបានឡើយ​»​

សូមជម្រាបថា សាកលវិទ្យាល័យភាគច្រើននៅសហរដ្ឋអាមេរិក ពុំទាន់ប្រកាសផែនការពួកគេសម្រាប់ឆមាសនារដូវស្លឹកឈើជ្រុះឆ្នាំ២០២០នៅឡើយទេ សាលារៀនមួយចំនួន កំពុងពិចារណាយកមធ្យោបាយបង្រៀនលាយគ្នា រវាងអនឡាញ និងក្នុងថ្នាក់ ក៏ប៉ុន្តែសាកលវិទ្យាល័យខ្លះក្នុងនោះ សាកលវិទ្យាល័យ Harvard បានអះអាងថា ថ្នាក់ពួកគេទាំងអស់នឹងត្រូវរៀបចំឡើងតាមប្រព័ន្ធអនឡាញ ត្រង់ចំណុចនេះហើយ សាកលវិទ្យាល័យ Harvard បញ្ជាក់ថា ៤០ភាគរយនៃនិស្សិតថ្នាក់បរិញ្ញាប័ត្រពួកគេនឹងត្រូវអនុញ្ញាតឲ្យត្រលប់ទៅកាន់បរិវេណសាលារៀនវិញ តែការបង្រៀន នឹងត្រូវរៀបចំឡើងតាមអនឡាញ

ដោយឡែកយោងតាមរបាយការណ៍របស់វិទ្យាស្ថានអប់រំអន្តរជាតិ (IIE) ក្នុងឆ្នាំសិក្សា២០១៨២០១៩ មាននិស្សិតបរទេសជាងលាននាក់សិក្សាក្នុងសហរដ្ឋអាមេរិក  តួលេខនេះ ស្មើនឹង,ភាគរយនៃសិស្សថ្នាក់ត្តមសិក្សាសរុបរបស់សហរដ្ឋអាមេរិក ហើយនិស្សិតបរទសរួមចំណែក ៤៤,ពាន់លានដុល្លារដល់សេដ្ឋកិច្ចអាមេរិកកាលពីឆ្នាំ២០១៨ សិស្សបរទេសច្រើនបំផុតដែលសិក្សានៅអាមេរិកគឺមកពី ចិនឥណ្ឌា កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីតនិងកាណាដា៕ដោយ៖ស តារា


ចែករំលែក៖