ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីប្រេស៊ីល ក្រោយករណីឆ្លង COVID-19 ជាប់លំដាប់លេខ២ លោកធ្វើតេស្ដរកវីរុសជាថ្មីម្ដងទៀត

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីប្រទេសប្រេស៉ីល មានករណីឆ្លង COVID-19 ជាប់លំដាប់លេខ២ លើលោកបន្ទាប់ពីសហរដ្ឋអាមេរិកនោះ លោក ហ្ស៊ែរបូលសូណារ៉ូ (Jair Bolsonaro) ប្រធានាធិបតីប្រេស៊ីល បានបញ្ជាក់ថា លោកបានទទួលការធ្វើតេស្ដរកវីរុស COVID-19 ជាថ្មីម្ដងទៀត ។ក្រោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុករាយការណ៍ថា លោកមានរោគសញ្ញាគួរឱ្យសង្ស័យក្នុងនោះរួមមានទាំងគ្រុនក្ដៅជាដើម។

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី៧ខែកក្កដា ឆ្នាំ២០២០នេះ លោក Bolsonaro បានប្រាប់ក្រុមអ្នកគាំទ្រនៅខាងក្រៅវិមានប្រធានាធិបតី នៅថ្ងៃចន្ទម្សិលមុិញថា លោកបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងទទួលការធ្វើតេស្ដរក COVID-19 ហើយលទ្ធផលពិនិត្យតាមកាំរស្មីអិច បញ្ជាក់ថា សួតរបស់លោកមានសភាពប្រក្រតី។ ប៉ុន្តែលទ្ធផលផ្លូវការពីការធ្វើតេស្ដ COVID-19 នឹងត្រូវចេញផ្សាយនៅ ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងប្រេស៊ីឡា)

បើគិតត្រឹមថ្ងៃចន្ទម្សិលមុិញនេះថា ប្រេស៊ីលបានករណីឆ្លង COVID-19 ច្រើនជាង .៦លាននាក់ ក្នុងនោះស្លាប់ ៦៥,០០០នាក់។ដោយឡែកអង្គការសុខភាពពិភពលោក (WHO) ក៏ទើបណែនាំឲ្យប្រទេសនេះ បង្កើតវិធានការទប់ស្កាត់ ឲ្យកាន់តែខ្លាំងជាងមុនផងដែរ ៕ដោយ៖ស តារា


ចែករំលែក៖