ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំ​ មេគង្គ-ជប៉ុនលើកទី១៣​ ផ្តោតលេីជំងឺរាត​ត្បាតកូវីដ-១៩ និងការលើក​កម្ពស់សុខភាព សេដ្ឋកិច្ច និងការអភិវឌ្ឍ​ ក្នុងតំបន់មេគង្គ

ចែករំលែក៖

ភ្នំពេញ​ ៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណា​ចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៣​ តាមប្រព័ន្ធវីដេអូ ដែលនឹង​ប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

នេះបេីយោងតាមសេចក្តីប្រកាស​ព័ត៌មានក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០​ ។ 

កិច្ចប្រជុំនេះ នឹងដឹកនាំដោយ​សហ​ប្រធាន លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក Tomegi Toshimitsu​ រដ្ឋមន្ត្រីការ​ បរទេសជប៉ុន ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ នឹងធ្វើការពិភាក្សាលើវឌ្ឍនភាពដែលសម្រេច​បានក្រោម «យុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៨» និង «គំនិតផ្តួចផ្តើមមេគង្គ-ជប៉ុនសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយ​ចីរភាពឆ្នាំ២០៣០» ក៏ដូចជា «កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្នុងគោលបំណងសម្រេចឱ្យបាននូវ​ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច” តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងការលើកកម្ពស់សុខភាព សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ  ៕​ ដោយ​ ៖​ ជាយក្រុង​


ចែករំលែក៖