ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយឥណ្ឌូនេស៊ី បានឆ្លងកាត់ការធ្វើតេស្ត៨លើកមកហើយ

ចែករំលែក៖

ប្រទេសឥណ្ឌូនេសុី៖ កម្លាំងប្រឆាំងកូវីដ​-១៩របស់ឥណ្ឌូនេស៊ី​បានបញ្ជាក់ថា​វ៉ាក់សាំង បង្ការកូវីដ-១៩ ផលិតដោយប្រទេសនេះ​បានឆ្លងកាត់ការធ្វើតេស្ត​៨ដំណាក់កាលមកហើយ និងឆ្លងកាត់ការត្រួតពិនិត្យ​៧ផ្សេងទៀត។
វ៉ាក់សាំង​ប្រឆាំងកូវីដ-​១៩ ខាងលើ ផលិដោយក្រុមហ៊ុនBio Farma សហការជាមួយ​ក្រុម​ហ៊ុនកូរ៉េខាងត្បូង​ក្នុងការផលិត​។ តាមការលើកឡើងរបស់មន្ត្រីប្រឆាំង​ កូវីដ​-១៩ ​ការផលិតវ៉ាក់សាំង​ត្រូវចំណាយពេលយ៉ាងយូទៅមុខទៀត ។
ប្រសិនបើការសាកល្បងនាពេលខាងមុខ​រលូននោះ ការផលិតវ៉ាក់សាំង​ទ្រង់ទ្រាយធំ និងត្រូវប្រើពេលយ៉ាងតិច ដល់ពាក់កណ្តាលឆ្នាំ​២០២១។
ចំនួន​អ្នកឆ្លងថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ី​ មិនទាន់មានសញ្ញាថយចុះនៅឡើយទេ​ បើទោះបី​តំបន់ជាច្រើនមិនមានករណីឆ្លងថ្មីក្ដី ។នៅក្នុងថ្ងៃទី ៧ខែកក្កដា ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី​បានប្រកាសថាមានអ្នកឆ្លងថ្មី​ក្នុងរយៈពេល​២៤ម៉ោង មានដល់ទៅ1.268 នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប66.266 នាក់ ក្នុងនោះស្លាប់ 3.309 នាក់​។ដោយ៖ធី រីណា


ចែករំលែក៖