ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តកែប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី ០៦ – ១០ ខែកក្កដា ឆ្នាំ ២០២០។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤
ប្រឹក្សាយោបល់៖ ០៨៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០ | ០១៥ ៩២ ៩០
ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
ទាញយកព័ត៌មានលម្អិតឆៀកប្រចាំឆ្នាំ៖ shorturl.at/mtwU1 ៕
ដោយ៖សិលា