អន្តរជាតិ៖ ក្រុមហ៊ុន TikTok បានបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានAFP កាលពីល្ងាចថ្ងៃចន្ទ ទី៦ ខែកក្កដាថ្មីៗនេះថា យើងបានសម្រេចចិត្តបញ្ឈប់កម្មវិធីចែករំលែកវីដេអូខ្លីៗដ៏ពេញនិយមរបស់ខ្លួននៅហុងកុង ដោយមើលឃើញពីព្រឹត្តិការណ៍ថ្មីៗកន្លងទៅនេះ ។ ដោយការផ្លាស់ប្តូររបស់ក្រុមហ៊ុន TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន China-based ByteDance បានកើតឡើងនៅពេលដែលក្រុមហ៊ុន ហ្វេសប៊ុកហ្គូហ្គល និងធ្វីតធ័រដែលត្រូវបានស្នើរដោយរដ្ឋាភិបាលឬ កម្លាំងប៉ូលីសហុងកុងសម្រាប់ការទទួលបានព័ត៌មានអំពីអ្នកប្រើប្រាស់បន្ទាប់ពីប្រទេស ចិនបានដាក់ចេញនូវច្បាប់សន្តិសុខថ្មី។
គួរបញ្ជាក់ថា ក្រុមហ៊ុន TikTok រំពឹងថា នឹងចំណាយពេលច្រើនថ្ងៃ ដើម្បីបញ្ឈប់ប្រតិបត្តិការកម្មវិធីរបស់ខ្លួននៅហុងកុង។ ហើយក្រុមហ៊ុនមួយនេះក៏បានបដិសេធជានិច្ចនូវការចែករំលែកទិន្នន័យអ្នកប្រើប្រាស់ណាមួយជាមួយអាជ្ញាធរនៅក្នុងប្រទេសចិន ហើយត្រូវបានបដិសេធថាខ្លួនមិនមានបំណងយល់ព្រមនឹងសំណើបែបនេះទេ។
បច្ចុប្បន្នកម្មវិធី TikTok គឺបានក្លាយជាការចាប់អារម្មណ៍ជាសកលជាមួយនឹងអ្នកប្រើប្រាស់ចែក រំលែកវីដេអូឃ្លីប រយៈពេល ១៥ ទៅ ៦០វិនាទីលើរឿងរ៉ាវគ្រប់យ៉ាងអំពីជីវិតប្រចាំថ្ងៃផងដែរ ៕
ដោយ៖ស តារា