ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តី កូតឌីវ័រទទួលមរណភាពបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី

ចែករំលែក៖

នាយករដ្ឋមន្ត្រី កូតឌឺរ័រ (Côte d’Ivoire)លោកAmadou Gon Coulibaly បានស្លាប់​ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។

លោកទើបតែមកពីប្រទេសបារាំង​បានប៉ុន្មានថ្ងៃប៉ុណ្ណោះ​ ក្រោយព្យាបាលជំងឺអស់ជាង​២ខែនៅបារាំង។
ប្រធានាធិបតីAlassane Outtara បានចេញសេចក្តីប្រកាសតាមកញ្ជក់ទូរទស្សន៍ជាតិថា​ លោកនាយករដ្ឋមន្ត្រី​Coulibaly អាយុ​៦១ឆ្នាំ ធ្លាប់ធ្វើការវះកាត់បេះដូង​កាលពីឆ្នាំ​២០១២​​ មានអារម្មណ៍មិនស្រួលខ្លួន​ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៨ ខែកក្កដា ហើយក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនអាចឆ្លងផុតឡើយ ​លោកក៏ស្លាប់នៅថ្ងៃនោះតែម្តង។
ប្រធានាធិបតី Ouattara បានសរសេរនៅលើបណ្តាញសង្គម​Twitterថា «ខ្ញុំសូមជូនដំណើរ​មិត្តរួមការងារ​ដែលមានភាពស្មោះត្រង់ មានការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ដល់មាតុភូមិ។​​លោកជាមេដឹកនាំ​កូតឌឺវ័រ​ដែលមាន សមត្ថភាពដ៏អស្ចារ្យ មានចិត្តស្មោះចំពោះជាតិ​»។
សូបញ្ជាក់ផងដែរថា​លោកCoulibaly ទើបតែវិលមកពីប្រទេសបារាំងនៅថ្ងៃទី២​ ខែកក្កដា​ ក្រោយពីទៅសម្រាកព្យាបាលជំងឺអស់រយៈ២ខែ​មក៕ដោយ៖ធី រីណា


ចែករំលែក៖