ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅសាធារណរដ្ឋកុងហ្គោ ស្លាប់​២០នាក់

ចែករំលែក៖

ប្រទេសកុងហ្គោ៖ ការបាញ់ប្រហារសម្លាប់រង្គាលទៅលើពលរដ្ឋ​ស្លូតត្រង់​នៅក្នុងខេត្ត អុីទួរី(Ituri) នៃសាធារណរដ្ឋកុងហ្គោ​​ បណ្តាលឲ្យពលរដ្ឋ ២០នាក់ស្លាប់។

បច្ចុប្បន្នស្ថានភាពសន្តិសុខនៅប្រទេសកុងហ្គោមិនមានសុវត្ថិភាពឡើយ។
សារព័ត៌មាន​​ AFP ​បានផ្សាយថា ​ការបាញ់ប្រហារសម្លាប់មនុស្សជាច្រើននេះបានកើតឡើងកាលពីថ្ងៃទី​៨ ខែកក្កដា​ ស្ថិតនៅក្នុងស្រុកDjugu ភាគខាងជើង ទីក្រុង​​Bunia ស្ថិតនៅក្នុងខេត្តIturi។ នៅពេលនេះរដ្ឋាភិបាលបានជំរុញ​ការស្រាវជ្រាវឲ្យបានឆាប់បំផុតពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្ស​ក្នុងការវាយប្រហារខាងលើ​។
មានការសង្ស័យថា ការបាញ់ប្រហារ ដ៏សាហាវនេះបង្កឡើងដោយខ្មាន់កំាភ្លើងក្រុមសម្ព័ន្ធដើម្បីអភិវឌ្ឍកុងហ្គោ(CODECO) ។ ក្រុមនេះមានភាពល្បីល្បាញ និងធ្វើសកម្មភាពជាច្រើននៅក្នុងប្រទេសកុងហ្គោនេះ។
សមាជិកក្រុមនេះ ភាគច្រើន​​ជាជនជាតិLendu ប្រកបរបរកសិកម្ម​ ហើយតែងតែប៉ះទង្គិចជាមួយក្រុមជនជាតិផ្សេងទៀត​ដែលចិញ្ចឹមសត្វ​ ហើយតែងតែទៅប៉ះពាល់ដល់ដំណាំកសិកម្មរបស់ពួកគេ ដែលជាដើមហេតុតែងតែបង្កឲ្យមានការប៉ះទង្គិចគ្នាដោយអំពើហិង្សាកើតឡើង​៕ដោយ៖ធី រីណា


ចែករំលែក៖