កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ស្នងការប៉ូលិសទីក្រុងសេអ៊ូលបានប្រកាសថា ៖ បានរកឃើញសពលោក Park Won-soon នៅភាគខាងជើង ទីក្រុងសេអ៊ូល។ កម្លាំងប៉ូលិសនៅទីក្រុងសេអ៊ូលបានខិតខំស្វែងរក អភិបាលក្រុង តាំងពីម្សិលមុិញក្រោយ បាត់ខ្លួនចេញពីផ្ទះ ហើយបន្សល់ទុកសារឲ្យកូនស្រី ដូចជាបណ្តាំចុងក្រោយ។
ប៉ូលិសរាប់រយនាក់ រួមទាំងសត្វឆ្កែ យន្តហោះដ្រូន បានដាក់ពង្រាយស្វែងរកអភិបាលក្រុង ។ មន្ត្រីទីក្រុងសេអ៊ូលបានបញ្ជាក់ថា៖ និងបន្ថែមឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើកបន្ថែមទៀត នៅព្រឹកនេះប្រសិនបើរកមិនទាន់ឃើញលោកPark Won-soon។
ក្នុងពេលជាមួយគ្នានេះដែរ មានមនុស្សជាច្រើនបានបញ្ជាក់ថា ការបាត់ខ្លួន យ៉ាងអាថ៌កំបាំងរបស់លោកPark Won-soonមានជាប់ពាក់ព័ន្ធ ការចោទប្រកាន់ បៀតបៀនផ្លូវភេទ។ កន្លងមក លេខារបស់លោកPark Won-soon បានដាក់ពាក្យបណ្តឹងប្តឹងលោកពីបទបៀតបៀនផ្លូវភេទ៕ដោយ៖ធី រីណា