ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខ​ទ័ពជើងគោក​ថៃ៖ ​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ថា សហរដ្ឋអាមេរិក​កំពុង​រក​សាងសង់​មូលដ្ឋានទ័ព​លើទឹក​ដី​ថៃ​

ចែករំលែក៖

អន្តរជាតិ៖ ប្រមុខទ័ពជើងគោកថៃ ត្តសេនីយ៍ Apirat Kongsompong និយាយថា កងទ័ពថៃនិងអាមេរិក គ្រាន់តែបានរៀបចំសមយុទ្ធយោធារួមគ្នាមួយ ដែលមានឈ្មោះថា «​ពស់វែកមាស​» ប៉ុណ្ណោះហើយសមយុទ្ធនេះ ជាលំហាត់ប្រចាំឆ្នាំរវាងប្រទេសទាំងពីរ និងដៃគូប្រមុខទ័ពជើងគោកថៃរូបនេះសង្កត់ធ្ងន់ថា លោកបានបដិសេធពាក្យចចាមអារ៉ាមថា សហរដ្ឋអាមេរិកកំពុងរកសាងសង់មូលដ្ឋានទ័ពលើទឹកដីថៃ ដោយបានស្នើកុំបំប៉ោងបញ្ហាបែបនេះដែលអាចបង្កទៅជាជម្លោះក្នុងតំបន់

យោងតាមកាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី ខែកក្កដាម្សិលមិញនេះឆ្លើយតបនឹងសំនួររបស់អ្នកព័ត៌មានក្នុងសន្និសីទព័ត៌មានមួយពាក់ព័ន្ធនឹងបញ្ហាមូលដ្ឋានទ័ពអាមេរិក លោក Apirat អះអាងថា សហរដ្ឋអាមេរិកពុំបានសុំប្រើប្រទេសថៃជាកន្លែងកសាងមូលដ្ឋានទ័ពពួកគេឡើយយ៉ាងណាមិញត្តសេនីយ៍រូបនេះ បន្តថា កងទ័ពអាមេរិកបានបន្សល់ទុកសម្ភារយោធាពួកគេខ្លះ ដែលប្រើប្រាស់អំឡុងការធ្វើសមយុទ្ធក្នុងប្រទេសថៃ

ទាក់ទងការប្រើប្រាស់មូលដ្ឋានយោធា កន្លងទៅ ថៃបានចុះហត្ថលេខាជាមួយសិង្ហបុរី ដោយអនុញ្ញាតឲ្យបុរីរដ្ឋសិង្ហបុរីប្រើប្រាស់តំបន់យោធាក្នុងខេត្តKanchanaburi ដើម្បីរៀបចំការហ្វឹកហាត់យោធា កិច្ចព្រមព្រៀងនេះ ត្រូវធ្វើឡើងជាថ្មីរៀងរាល់ឆ្នាំម្ដង

គួរបញ្ជាក់ថា ថៃ គឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ី ចាប់តាំងពីចប់សង្គ្រាមលើកលើកទីមក ក្រុងវ៉ាស៊ីនតោននិងក្រុងបាងកក បានពង្រីកទំនាក់ទំនងទាំងផ្នែកសន្តិសុខ ការទូត និងពាណិជ្ជកម្ម សមយុទ្ធ «​ពស់វែកមាស​» ដែលជាសមយុទ្ធយោធាពហុជាតិសាសន៍ប្រចាំឆ្នាំធំបំផុតរបស់តំបន់ឥណ្ឌូ​-​ប៉ាស៊ីហ្វិក តែងរៀបចំឡើងលើទឹកដីថៃ ហើយវាបង្ហាញពីទំនាក់ទំនងល្អរវាងថៃ និងអាមេរិក

សូមជម្រាបថា ចាប់ពីឆ្នាំ១៩៥០ ថៃ បានទទួលសម្ភារយោធាអាមេរិក ការហ្វឹកហាត់ និងជំនួយបច្ចេកទេសផ្នែកសាងសង់ជាដើម អ្នកស្ម័គ្រចិត្តសន្តិភាពអាមេរិក (U.S. Peace Corps Volunteers) ដែលមានវត្តមានក្នុងប្រទេសថៃតាំងពីឆ្នាំ១៩៦៣ ផ្ដោតលើការអប់រំ ការអភិវឌ្ឍយុវជន និងការចូលរួមពីប្រជាជនជាដើម៕ដោយ៖ស តារា


ចែករំលែក៖