អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United ធ្វើបានល្អនៅក្រៅទឹកដីរបស់ខ្លួនកាលពីយប់មុិញ ដោយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ៣ទល់០។ ជ័យជម្នះនេះធ្វើឲ្យក្រុមបិសាចក្រហមបន្តកំណត់ត្រាមិនដែលចាញ់ក្នុងការបន្តឲ្យលេងឡើងវិញក្រោយពីផ្អាកដោយសារកូវីដ-១៩។
ក្រុមបិសាចក្រហមធ្វើបានល្អដោយ៤ប្រកួតជាប់ៗគ្នាអាចស៊ុតបញ្ចូលទី៣គ្រាប់ជាប់ៗគ្នានៅលីកកំពូលអង់គ្លេស Premier League ។ ជ័យជម្នះទៅលើ Aston Villa ដោយលទ្ធផល ៣–០ ធើ្វបានសម្រេចដោយការទាត់ប៉េណាល់ទីរបស់ Bruno Fernandes នាទីទី២៧, គ្រាប់ទី២រកបានដោយកីឡាករ Greenwood នាទីទី៤៥+៤ និងទី៣រកបានដោយកីឡាករPogba នាទីទី៥៨ពីការស៊ុតពីចម្ងាយដ៏អស្ចារ្យ ។
ក្រុមបិសាចក្រហម Manchester United បានក្លាយជាក្រុមដំបូងគេក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់ Premier League ដែលអាចឈ្នះ៤ប្រកួតជាប់ៗគ្នាដោយអាចស៊ុតចាប់ពី៣គ្រាប់។ លទ្ធផលនេះបានធើ្វឲ្យ Man Utd នៅតែរក្សាចំណាត់ថ្នាក់ទី៥ របស់ខ្លួនដដែល ប៉ុន្ដែគម្លាតពីលេខ៤ គឺសល់ត្រឹម១ពិន្ទុប៉ុណ្ណោះ។ ចំណែកក្រុម Aston Villa បានធ្លាក់ទៅចំណាត់ថ្នាក់លេខ១៩ក្នុងតំបន់កាត់ចោលមានតែ២៧ពិន្ទុប៉ុណ្ណោះ ៕ដោយ៖ភារៈ