ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ទាំងព្រឹកសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមនៅនឹងផ្ទះលក់ដូរមួយកន្លែងនិងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗខណៈពួកគេបានប្រទះឃើញបុរសជាកម្មករម្នាក់ដេកស្លាប់សង្ស័យមកពីខ្យល់គរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះកែវ រ៉េ ឣាយុ៣៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ប្រភពបន្តថា ឈ្មោះ ឈុន ប្រុក ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរមន្រ្តីសាលាខេត្ត បានរាយការណ៍ថា នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ដួង សារ៉េន ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីមានមនុស្សដេកស្លាប់។

ក្រោយពីទទួលបានព័ត៏មានភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកមេភូមិ ចុះដល់កន្លែងកើតហេតុ ហើយបានធ្វើការពិនិត្យលើសាកសពឃើញមិនមានស្នាកស្នាមឣ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

បើតាមការឆ្លើយបំភ្លឺរបស់សាច់ញាតិនៃសពបានបញ្ជាក់ថា បុរសនេះជាមនុស្សស្រវឹងខួបជាប្រចាំនិងផឹកស្រាហើយមិនចេះក្លែមនិងហូបបាយនោះទេ។ ក្រោយពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋានថា សពស្លាប់ដោយសារខ្យល់គរ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖