ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកអនុម័តចំណាយថវិកា​៦២០​លានដុល្លារ​សម្រាប់អភិវឌ្ឍន៍មីស៊ីលឲ្យតៃវ៉ាន់

ចែករំលែក៖

បរទេស៖ នៅថ្ងៃទី​១០​ ខែកក្កដារដ្ឋាភិបាលអាមេរិក បានអនុម័ត ថវិកា៦២០លានដុល្លារសម្រាប់អភិវឌ្ឍន៍​កាំជ្រួចមីស៊ីល​Patriotឲ្យកោះតៃវ៉ាន់ ដើម្បីទប់ទល់ជាមួយចិន​។ សកម្មភាពខាងលើរបស់អាមេរិក នឹងធ្វើឲ្យទំនាក់ទំនងអាមេរិកនិងចិនកាន់តែតានតឹងថែមទៀត​។
រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីចិន​​មិនអាចកាត់ផ្តាច់បានឡើយ​។​ ជាមួយគ្នានោះចិន បានប្រកាសព្រមានជាច្រើនលើកហើយ នឹងប្រើប្រាស់កម្លាំងដើម្បី បង្រួបបង្រួម​ប្រសិនបើកោះនេះហ៊ាន ប្រកាសឯករាជ្យពីចិន ដីគោកនោះ។
ចំណែកអាមេរិកវិញបានប្រើប្រាស់កោះតៃវ៉ាន់ ដើម្បី កាត់បន្ថយឥទ្ធិពលរបស់ចិន ដោយតែងតែ ជួយដល់ តៃវ៉ាន់ក្នុងការអភិវឌ្ឍន៍វិស័យ​ការពារជាតិ និងអាវុធទំនើបៗជាច្រើន​។ នៅពេលនេះអាមេរិក បានឆ្លើយតបតាមសំណើរបស់កោះតៃវ៉ាន់ក្នុងការអភីវឌ្ឍមីស៊ីល​Patriot អាចប្រើប្រាស់បាន​៣០​ឆ្នាំខាងមុខទៀត ។ ក្រុមហ៊ុនLockheed Martin និងដើរតួនាទី ក្នុងការ អភិវឌ្ឍន៍ មីស៊ីលខាងលើ​។
ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា នេះជាលើកទី​៧ហើយដែល រដ្ឋាភិបាល​ អាមេរិក បានលក់អាវុធ ឲ្យកោះតៃវ៉ាន់ ដើម្បីការពារសន្តិសុខ ស្ថិរភាពនៅតំបន់សមុទ្រនេះ ៕

ដោយ៖ធី រីណា


ចែករំលែក៖