ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពក្នុងទឹកស្រែ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកផ្កាប់មុខក្នុងទឹកក្បែភ្លឺស្រែ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច ខណៈគេសង្ស័យអាចជាករណីឃាតកម្ម ។

ហេតុការណ៍ប្រទះឃើញសពខាងលើនេះ នៅវេលាម៉ោងប្រមាណជាង៦ ព្រឹកថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងទឹកក្បែភ្លឺស្រែ ស្ថិតនៅភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាលោសែនជ័យប្រាប់ថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

ប្រភពខាងលើបន្តថា សពត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍មកសមត្ថកិច្ច ដើម្បីសហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវ តាមការសន្ថិដ្ឋានរបស់សមត្ថកិច្ចសពពុំពាក់ព័ន្ធករណីឃាតកម្មនោះទេ ។

ប្រភពដដែលបន្តទៀតថា សពអាចស្លាប់បណ្ដាលមកពីងងិតមុខដួលចូលទឹក ទើបលង់ស្លាប់បែបនេះ សមត្ថកិច្ចធ្វើកំណត់ត្រឹមត្រូវ ដើម្បីប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖