ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសកូរ៉េខាងត្បូង បង្ហាញពីខ្លឹមសារលិខិត​របស់អភិបាលក្រុងសេអ៊ូលមុនពេលស្លាប់

ចែករំលែក៖

ក្រុងសេអ៊ូល៖ អភិបាលក្រុងសេអ៊ូល លោក Park Won Sung ដែលត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាបេក្ខភាពប្រធានាធិបតី​​​ សម្រាប់អាណត្តិក្រោយ​ ត្រូវបានគេរកឃើញស្លាប់ នៅលើភ្នំ​ ជិតកន្លែងលោកស្នាក់នៅ ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី​១០ ខែកក្កដា​។
តាមសារព័ត៌មាន​យ៉ុងហាប់របស់កូរ៉េខាងត្បូង សាកសពត្រូវបានរកឃើញនៅភ្នំ Bugak ។ ការស្លាប់របស់លោកPark Won Sung ត្រូវបានគេចាត់ទុកថា​ជាការធ្វើអត្តឃាត​ ហើយប៉ូលិសកំពុងតែបើកការស្រាវជ្រាវ ដល់ការស្លាប់របស់លោក​។
នៅរសៀលថ្ងៃទី​១០​ ខែកក្កដានេះ លេខារបស់លោក​Park Won Sung ​បានសម្រេច​ប្រកាសលិខិត​ដែល លោក​Park Won Sung បានបន្សល់ទុកនៅលើតុធ្វើការរបស់លោក។

នៅក្នុងលិខិតនោះបានសរសេរថា​«​ខ្ញុំសុំទោសអ្នកទាំងអស់គ្នា​  ខ្ញុំសូមអរគុណដល់អ្នកគ្រប់គ្នា ដែលបានរស់នៅជាមួយខ្ញុំក្នុងជីវិតនេះ ខ្ញុំមានអារម្មណ៍ថា​មានកំហុសជាមួយគ្រួសារ​ខ្លាំងណាស់ ដែលខ្ញុំជាមនុស្សនាំមកក្តីឈឺចាប់ដល់ពួកគត់​»។
នៅក្នុងលិខិតនោះបានសរសេរទៀតថា​​គោលបំណងរបស់លោកគឺចង់ឲ្យបូជាសព ហើយយកផេះ ឆ្អឹង ទៅបាចនៅលើផ្នូរឪពុកម្តាយរបស់គាត់។​«លាហើយអ្នកទាំងអស់គ្នា»។
ចំណែកសារដែលលោក ផ្ញើទៅកាន់កូនស្រី មិនត្រូវបានលាតត្រដាងជាសាធារណៈនោះឡើយ ដោយសារតែ​ជារឿងផ្ទាល់ខ្លួនក្នុងគ្រួសារ​៕ដោយ៖ធី រីណា


ចែករំលែក៖