បរទេស៖ អង្គការសហប្រជាជាតិនៅថ្ងៃទី ១០ ខែកក្កដានេះបានប្រកាស លើកលែងទណ្ឌកម្មដល់គម្រោង ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង។ សកម្មភាពខាងលើកើតឡើងចំពេលដែលកូរ៉េខាងជើងកំពុងប្រឈមកង្វះស្បៀងអាហារ ។
ការសម្រេចខាងលើនឹងជួយដល់កូរ៉េខាងជើងអាចទិញសម្ភារសម្រាប់វិស័យកសិកម្ម ដើម្បីសាងសង់រោងចក្រ ម៉ាស៊ីនកិនស្រូវ ពោតសណ្តែក ដល់បណ្តាខេត្តនៅភាគខាងត្បូង មាន ខេត្តPyonganខាងត្បូង ខេត្ត Pyonganខាងជើង ខេត្តHwanghae ជាដើម។ ជាមួយគ្នានេះ ក៏បានលើកលែងទណ្ឌកម្មដល់ផលិតផលនាំចូលដូចជាថ្នាំសម្លាប់សត្វល្អិត ម៉ាស៊ីនបូមទឹក ជីកសិកម្ម។
ការលើកលែងទណ្ឌកម្មខាងលើនេះ មានរហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
រាល់សកម្មភាពមនុស្សធម៌នៅកូរ៉េខាងជើង មិនស្ថិតនៅក្នុងការដាក់ទណ្ឌកម្មនោះឡើយ។
ផ្ទុយទៅវិញ រាល់ទំនិញសម្ភារដែលត្រូវដឹកជញ្ជូនទៅកូរ៉េខាងជើង ត្រូវជួបផលលំបាកដោយសារតែទណ្ឌកម្ម ។ ប៉ុន្តែពេលនេះអង្គការសហប្រជាជាតិបានសម្រេចលើកលែងទណ្ឌកម្មដល់ គម្រោងមនុស្សធម៌ទាំងឡាយនៅកូរ៉េខាងជើង ។
រយៈពេលចុងក្រោយនេះកូរ៉េខាងជើង បានបង្ហាញពីសកម្មភាពទំនាក់ទំនងល្អ ដោយបញ្ឈប់រាល់ការប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែនកូរ៉េទាំងពីរ ហើយទីក្រុងព្យុងយ៉ាងបានផ្អាកសកម្មភាពបង្កឲ្យមានភាពតានតឹងផងដែរ៕ដោយ៖ធី រីណា