ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតបានថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ដោយមានការចង្អុលបង្ហាញនិងណែនាំដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង១៤:៥៥នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាង លឿន នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ កូ គីឡាប( ហៅអូន) ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ពីបទចែកចាយនិងរក្សាទុកសារធាតុញៀនខុសច្បាប់ដោយដកហូតបានវត្ថុតាងរួមមាន :
-ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក )ចំនួន ៤២កញ្ចប់ ទម្ងន់៣៦,៩៤ក្រាម , ម៉ូតូម៉ាក VINER ពណ៌ខ្មៅ១គ្រឿង (គ្មានស្លាកលេខ) ,ទូរស័ព្ទដៃ២គ្រឿង ,កាបូបលុយចំនួន១។
ក្រោយពីសមត្ថកិច្ចការិយាល័យជំនាញបានធ្វើការសាកសួររួចមក តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើកម្លាំងជំនាញបានធ្វើការសុំពន្លាតដែនសមត្ថកិច្ចដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំងពីរ នៅវេលាថ្ងៃដដែលនៅចំណុចភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ទៀតឈ្មោះ ចាប វុទ្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើហើយដកហូតបាននូវវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា ( ម៉ាទឹកកក) ចំនួន ២កញ្ចប់ទម្ងន់១៦,២៧ក្រាម, ម៉ូតូ១ គ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ -8752 ,ទូរស័ព្ទដៃ២គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕ដោយ៖ស សម


ចែករំលែក៖