ព័ត៌មានទាន់ហេតុការណ៍៖

មិនស្គាល់សេចក្តីស្លាប់សោះ! ផឹកស្រាស្រវឹងយកគ្រាប់មកគប់លេងផ្ទុះរបួសសុសសាច់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង១៦ និង៣០នាទីរសៀលថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីផ្ទុះគ្រាប់បណ្ដាលឲ្យបុរសម្នាក់រងរបួសសុសសាច់ ។

ជនរងរបួសត្រូវបានគេស្គាល់ឈ្មោះ ស៊ុំ សាបន ភេទប្រុស អាយុ ៣៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរងរបួសស្ទើរសុសសាច់ ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពថ្មដា ។

ហេតុការណ៍នេះបានកើតឡើងនៅគ្រាដែលជនរងរបួសរូបនេះ ផឹកស្រាស្រវឹងហើយយកគ្រាប់ទៅគប់លេងទើបផ្ទុះបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ ប៉ុន្តែទោះជាយ៉ាងណាគេមិនបញ្ជាក់អំពីប្រភេទគ្រាប់នោះទេ។ នេះបើតាមការបញ្ជាក់ពីនគរបាលស្រុកវាលវែង ៕បុឹម ពិន


ចែករំលែក៖