ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូដឹកឈើបម្រុងឆ្លងដែនត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបប្រគល់ឱ្យជំនាញ

ចែករំលែក៖

ខេត្តក្រចេះ ៖ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ  កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៩ប្រចាំស្រុកស្នួល ឆ្មក់បង្ក្រាបម៉ូតូ៣គ្រឿងដឹកឈើដោយខុសច្បាប់បម្រុងឆ្លងដែនចូលទៅប្រទេសវៀតណាមត្រូវបានកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៩ឆ្មក់បង្ក្រាបរឹបអូសវត្ថុតាងប្រគល់ឱ្យជំនាញចាត់ការតាមផ្លូវច្បាប់។
ការបង្ក្រាបម៉ូតូដឹកឈើនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៩៖២០នាទីយប់ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចផ្លូវបំបែកការ៉េ៩ភូមិគ្រញូងសែនជ័យ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

តាមប្រភពបានប្រាប់ថា ម៉ូតូដឹកឈើទាំងនោះដែលបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាមហើយក៏ត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានតែម្តង ឯម្ចាស់ម៉ូតូបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។

ក្រោយពីសមត្ថកិច្ចបង្ក្រាបបានវត្ថុតាងទាំងម៉ូតូនិងឈើក៏បានប្រគល់ឱ្យរដ្ឋបាលព្រៃឈើរក្សាទុកចាត់ការតាមច្បាប់ព្រៃឈើផងដែរ៕ដោយ៖ ជីវ័ន្ត


ចែករំលែក៖