ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុង ប៉េកាំង​កាត់បន្ថយការរឹតត្បិត ក្រោយមិនមានករណីឆ្លងកូ​វីដ​-១៩ថ្មី

ចែករំលែក៖

ក្រុងប៉េកាំង៖ តំបន់ដែល​ប្រឈមការឆ្លងកូវីដ​-១៩​ច្រើន នៅទីក្រុងប៉េកាំង​ពេលនេះ​មិនមានអ្នកឆ្លងថ្មីទៀតឡើយជាច្រើនថ្ងៃកន្លងមក​ ធ្វើឲ្យរដ្ឋាភិបាលសម្រេច​ កាត់បន្ថយការរឹតត្បិត​។
ក្រោយរយៈពេល​៥ថ្ងៃ ជាប់គ្នា ដែលមិនមានករណីឆ្លង កូវីដ-១៩ មន្ត្រីក្នុងតំបន់បានសម្រេច​កាត់បន្ថយការរឹតត្បិតតាំងពីយប់ថ្ងៃទី​១១ខែកក្កដា។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានសម្រេច​​ឲ្យពលរដ្ឋ​មានសេរីភាពឡើងវិញ​ក្រោយ មិនមានបញ្ហាប្រឈមមុខខ្លាំង​។
កាលពី​១សប្តាហ៍កន្លងមក​ មន្ត្រីទីក្រុងប៉េកាំង​ បានបិទតំបន់ជាច្រើន​កាត់បន្ថយការធ្វើដំណើរ​​ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-​១៩។ ប៉ុន្តែពេលនេះពលរដ្ឋ​អាចធ្វើដំណើរបានដោយសេរីហើយ។

សូមបញ្ជាក់ផងដែរថា នៅទីក្រុងប៉េកាំង​មាន​១២ តំបន់ដែលប្រឈមការឆ្លងត្រូវបិទទ្វារ​ នាពេលកន្លងមក។
តាមការប្រកាសថ្មីបំផុត​របស់គណៈកម្មការសុខាភិបាល​ទីក្រុងប៉េកាំង​បានបញ្ជាក់ថា ចំនួនអ្នកឆ្លង​ នៅទីក្រុងប៉េកាំង​តាំងពីថ្ងៃទី​១១ខែមិថុនា មកទល់ពេលនេះ​​មាន​៣៣៥នាក់​​។
មន្ត្រីឯកទេសស្តីពីជំងឺឆ្លងចិនបានឲ្យដឹងថា ​កម្រិតនៃការប្រកាសអាសន្ន នឹងត្រូវ​ លុបចោល ក្នុងរយៈពេល​៧ទៅ១០ថ្ងៃ​ខាងមុខ ទៀត ។

នៅពេលនេះ​រាល់សកម្មភាព​សង្គមនានាអាចនឹងត្រូវបានតភ្ជាប់វិញ​ហើយ៕ដោយ៖ធី រីណា


ចែករំលែក៖