ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមបច្ចេកវិទ្យាកំពុងតែផ្ទុះឡើងរវាងមហាអំណាចអាមេរិកនឹងចិន

ចែករំលែក៖

អន្តរជាតិ៖ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់​​និងកំពុងអភិវឌ្ឍន៍​ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាម បច្ចេកវិទ្យារវាងអាមេរិក​នឹងចិន​ ដែលបង្ខំឲ្យប្រទេសទាំងនោះ​ត្រូវតែជ្រើសរើសបក្ខពួកដើម្បីភាពស្ថិតស្ថេររបស់ខ្លួន។
ពេលនេះ​ TikTok គឺជាស្ថាប័នរងគ្រោះថ្មីនៅក្នុងសង្គ្រាមបច្ចេកវិទ្យា។ បណ្តាញប្រើប្រាស់TikTokគឺជារបស់ក្រុមហ៊ុនចិន ប៉ុន្តែប្រធានប្រតិបត្តិគឺជាជនជាតិអាមេរិក​។ ការវាយប្រហារទៅលើTikTok ធ្ងន់បំផុត​ គឺកាលពីខែមុន​​ដែលឥណ្ឌា បានសម្រេច​ហាមប្រាមពលរដ្ឋឥណ្ឌាឱ្យឈប់ប្រើប្រាស់បណ្តាញកម្សាន្តTikTok ក្រោយ​ពីមានការប៉ះទង្គិចគ្នានៅព្រំដែនបណ្តាលឲ្យ ទាហានឥណ្ឌា​២០នាក់ស្លាប់។ បន្ទាប់មក​អាមេរិកបានបិទTikTok ដោយសារតែគំរាមកំហែងដល់សន្តិសុខជាតិ​​។ ការបិទTikTok​ជាការសងសឹក​ដល់ចិនដែលបានអនុម័តច្បាប់សន្តិសុខនៅហុងកុង​។
សង្គ្រាម​បច្ចុប្បន្នរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរបានបង្ហាញយ៉ាងច្បាស់ពីបញ្ហាខាងលើ​។ អាមេរិក​នឹងចិន​កំពុងតែប្រជែងគ្នាក្នុងវិស័យបច្ចេកវិទ្យា តាំងពីបណ្តាញ​សេវាអត់ខ្សែជំនាន់ទី​៥ ​ 5G ​ រហូតដល់បច្ចេកវិទ្យាផ្សេងទៀត​ជាច្រើន​រួមទាំងអវកាសផងដែរ​។
សង្គ្រាមរវាងមហាអំណាចទាំងពីរ លើវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា​ បានបង្ខំឲ្យប្រទេសនៅជុំវិញពិភពលោកត្រូវតែសម្រេចជ្រើសរើសបក្ខពួក​ដើម្បីអភិវឌ្ឍខ្លួនទៅមុខ។ ជាក់ស្តែង ក្រុមហ៊ុនហួវៃ ប្រទេសខ្លះក៏ដើរតាមអាមេរិក ​ចំណែកប្រទេសខ្លះទៀតក៏ដើរតាមចិន​ដែរ៕ដោយ៖ធី រីណា


ចែករំលែក៖