ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប៉ូឡូញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីពីរ

ចែករំលែក៖

អន្តរជាតិ៖ ការបោះឆ្នោតជុំទីពីរគឺជាការសម្រេច​ជោគវាសនារបស់រដ្ឋាភិបាលថ្មី ​របស់ប៉ូឡូញ​​​ខណៈគណបក្សកាន់អំណាចPiS ពឹងផ្អែកទៅលើសម្ពន្ធមិត្តដើម្បីទទួលបានសំឡេងគាំទ្រភាគច្រើន​។
នៅថ្ងៃទី​១២ ខែកក្កដា ពលរដ្ឋ​ប៉ូឡូញ​​បាននាំគ្នាទៅបោះឆ្នោតជុំទីពីរ ដែលមានបេក្ខភាពពីររូប​ប៉ុណ្ណោះ គឺប្រធានាធិបតីបច្ចុប្បន្នលោកAndrzej Duda និងមេដឹកនាំក្រុមប្រឆាំង​លោកRafal Trzaskowski។
តាមសារព័ត៌មាន​ AFP នៅវេលាថ្ងៃត្រង់ថ្ងៃទី​១២ ខែកក្កដា(ម៉ោងកម្ពុជា) ទីតាំងបោះឆ្នោតនានានៅក្នុងប្រទេស​ប៉ូឡូញ​ត្រូវបានបើកទ្វារ​​។ នេះជាការបោះឆ្នោត សំខាន់បំផុត ជាការកំណត់ជោគវាសនា​សម្រាប់បង្កើតរដ្ឋាភិបាលថ្មី។
លទ្ធផលស្ទង់មតិមុនពេលបោះឆ្នោតបង្ហាញឲ្យឃើញថា គម្លាតការគាំទ្ររវាងបេក្ខភាពទាំងពីររូបមិនឆ្ងាយនោះឡើយគឺប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។ ដូច្នេះពិបាកក្នុងការកំណត់ថា ភាគីណាមួយសង្ឃឹមយកឈ្នះ។
តាមគម្រោង ទីតាំងបោះឆ្នោតនឹងត្រូវបិទ​បញ្ចប់នៅព្រឹកឈានចូលថ្ងៃទី​១៣ខែកក្កដា​ ហើយលទ្ធផលបោះឆ្នោតបណ្តោះអាសន្ននឹងត្រូវបានប្រកាសនាពេលបន្ទាប់មក​៕ដោយ៖ធី រីណា


ចែករំលែក៖