ព័ត៌មានទាន់ហេតុការណ៍៖

Paris Hilton ​ប្រកាស​ប្រជែងតំណែងប្រធានាធិបតីអាមេរិក​ ហើយប្តូរពណ៌ សេតវិមាន ពីសទៅជា​ពណ៌ផ្កាឈូកវិញ

ចែករំលែក៖

អន្តរជាតិ៖ មនុស្សជាច្រើនបង្ហញការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ក្រោយពេល​តារាស្រីដ៏ល្បីល្បាញ​​ នាង​ប៉ារីសហ៊ីលតុន Paris Hilton ប្រកាសប្រជែងតំណែងប្រធានាធិបតី អាមេរិក​។

មិនតែប៉ុណ្ណោះ នាងបានប្រកាសថា នឹងប្តូរពណ៌ សេតវិមាន​«White house»ទៅ​ជា​​ «Pink house»វិញ។
តារាដ៏ល្បីល្បាញរបស់ហូលីវូដ​និងជាអ្នកជំនួញ ដ៏ជោគជ័យ​ នាង​ប៉ារីសហ៊ីលតុន អាយុ​៣៩ឆ្នាំ​បានប្រកាសថា​«នេះជាការបោះឆ្នោតដ៏សំខាន់​បំផុតរបស់យើង​។ សន្លឹកឆ្នោតនីមួយៗ​គឺបានបង្កើតឲ្យមានការខុសប្លែកគ្នា​ ដូច្នេះមនុស្សគ្រប់រូបត្រូវតែទៅបោះឆ្នោត»។
នាង ប៉ារីស ហ៊ីលតុនក៏បានបង្ហាញពាក្យស្លោកសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន គឺ “Let’s Make America Hot Again #ParisForPresident” (ធ្វើឲ្យអាមេរិក ទាក់ទាញឡើងវិញ​)។ ទន្ទឹមនឹងនោះ នាង ប៉ារីស ហ៊ីលតុនក៏បានបញ្ជាក់ផងដែរ ថា​អ្វីដែលនាងត្រូវធ្វើដំបូងគេបង្អស់​ពេលក្លាយជាប្រធានាធិបតី អាមេរិក គឺប្តូរពណ៌​សេតវិមាន ពីពណ៌ស ទៅជាពណ៌ផ្កាឈូកវិញ។
នាង​ប៉ារីស​ ហ៊ីលតុន ធ្លាប់ធ្វើឲ្យគគ្រើក ហូលីវូដ​​ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ​​នាងកម្របង្ហាញខ្លួនជាសាធារណៈ ទាំងនោះហើយបានជាមនុស្សជាច្រើនយល់ឃើញថា នាងបានចាកចេញពីសិល្បៈ ដោយផ្តោតទៅលើមុខជំនួញរបស់គ្រួសារវិញ​។

ប៉ុន្តែការប្រកាស ចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក ​ធ្វើឲ្យ គគ្រើកវិស័យសិល្បៈជាថ្មី ។
មនុស្សជាច្រើន​យល់ឃើញថា សកម្មភាពរបស់​នាង​ប៉ារីសហ៊ីលតុន ដែលបានប្រកាសប្រជែងតំណែងប្រធានាធិបតីអាមេរិក គឺគ្រាន់តែជាយុទ្ធសាស្ត្រ បង្កើន ការចាប់អារម្មណ៍ ជាថ្មី​មកលើខ្លួនតែប៉ុណ្ណោះ​ ដើម្បីផលប្រយោជន៍អាជីវកម្ម របស់នាង​៕ធី រីណា


ចែករំលែក៖